CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង ប្រកាសជោគជ័យ បំផ្ទុះគ្រាប់បែក អ៊ីដ្រូសែន មានកម្លាំងខ្លាំងជាង គ្រាប់បែក បរិមាណូ (វីដេអូ)

(ព្យុងយ៉ាង)៖ នៅមុននេះប្រមាណជា ៥នាទី ទូរទស្សន៍ ជាតិ កូរ៉េខាងជើង បានចាក់ផ្សាយថា កូរ៉េ ខាងជើងបាន ជោគជ័យ​ក្នុងការបំផ្ទុះសាកល្បង   នូវគ្រាប់បែកអ៊ូដ្រូសែន ដែលជាហេតុនាំ ឲ្យមាន គ្រោះរញ្ជួយដីកម្រិត ៥,១រ៉ិចទ័រ នៅតំបន់ Punggye-ri នេះបើយោងតាមការចេញផ្សាយ របស់ សារ ព័ត៌មាន Sky News។


នៅព្រឹកថ្ងៃទី០៦ ខែមករានេះ មានករណីគ្រោះរញ្ជួយដីមួយកម្រិត ៥,១រ៉ិចទ័រ បានកើតឡើងដោយ ភ្នាក់ងារអង្កេតភូគព្ភសាស្ត្រ  សហរដ្ឋ អាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដី នេះ​បានកើត ឡើងនៅចម្ងាយប្រមាណជា ៤៩គីឡូម៉ែត្រពីតំបន់ Punggye-ri ដែលជាទីតាំងមួយ ​សម្រាប់ សាក ល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងត្រូវបានគេព្រួយបារម្ភថា  ក្រុងព្យុងយ៉ាង ធ្វើការបំផ្ទុះ បរមាណូ ហើយ អ្វីដែល គេ ព្រួយ  បារម្ភនោះគឺជាការពិត ព្រោះ   កូរ៉េខាងជើងបានបំផ្ទុះគ្រាប់បែក​អ៊ីដ្រូសែន ដែលជាអាវុធប្រល័យលោកថ្មីទើបនឹងបង្កើត។


កាលពីខែ ធ្នូ  កន្លង ទៅ នេះ  លោក គីម ជុនអ៊ុន   មេដឹក នាំ កូរ៉េខាងជើង បានប្រកាសបង្ហាញថា អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង សម្រេចផលិតបានប្រកបដោយភាពជោគជ័យគឺគ្រាប់បែក​អ៊ីដ្រូសែន ដែលមានអនុភាព ​ខ្លាំងក្លា។

គួរបញ្ជាក់ផងដែរថា ក្រោយពេលដែលលោក គីម ជុនអ៊ុន ប្រកាសបង្ហាញគ្រាប់បែកអ៊ីដ្រូសែននេះ អ្នកជំនាញអាមេរិក​បានលើកឡើងថា គ្រាប់បែកអ៊ីដ្រូសែន ដែលកូរ៉េខាងជើងផលិតនេះគឺមានអនុ ភាពខ្លាំងជាង ៧ដងនៃគ្រាប់បែក ដែលត្រូវបានសហរដ្ឋអាម៉េរិកទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពី ឆ្នាំ១៩៤៥កន្លងទៅ៕


 

ប្រភព ៖ ប៊ីប៊ីស៊ី , សា្កយញូវ

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: North korea Pyongyang Kim Jong Un Hot news Breaking news