CamNews

ទូរស័ព្ទ 

លេចចេញរូបភាព ផ្នែកខាងក្រោយរបស់ Galaxy S7 និង S7 Edge

ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េខាងត្បូង Samsung បានបញ្ជាក់ថា នឹងធ្វើការបង្ហាញណែនាំ Galaxy S7 និង Galaxy S7 Edge នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងបាសេឡូណា ប្រទេសអេស្បាញ។

តាមគេហទំព័របច្ចេកវិទ្យា Android Authority ក្នុងពេលដែល Galaxy S6 និង S6 Edge មានការ ផ្លាស់ប្តូរស្តីពីការរចនាម៉ូត បើប្រៀបនឹងបណ្តាឆ្នាំមុនៗរបស់ Samsung ប៉ុន្តែជំនាន់ Galaxy S7 និង S7 Edge ឆ្នាំនេះ អាចនឹងមិនមានការផ្លាស់ប្តូរ អ្វីច្រើនទេ ស្តីពីការរចនាម៉ូត បើប្រៀបនឹងជំនាន់មុន នេះ។

ភាគច្រើននៃព័ត៌មានចចាមអារ៉ាមកាលពីពេលមុននេះ សុទ្ធតែបានឲ្យដឹងថា ក្រៅតែពីការបន្ថែមឲ្យ មានរន្ធដោតកាតមេម៉ូរីក្រៅ microSD (ហើយលទ្ធភាពច្រើនអាច មានសមត្ថភាពការពារជម្រាបទឹក) សម្រាប់ការរចនាម៉ូតរបស់ Galaxy S7 នៅតែរក្សាដូចគ្នា បើប្រៀបជាមួយនឹង Galaxy S6។ ជាក់ស្តែង បើតាមរូបភាពចចាមអារ៉ាមថ្មីៗបំផុតនេះ​ ដែលបង្ហាញឲ្យឃើញពីផ្នែកខាងក្រោយរបស់ កំពូលស្មាតហ្វូន Galaxy ថ្មី ដែល @evleaks ទើបតែបានបង្ហោះនៅលើបញ្តាញសង្គម ក៏បានបញ្ជាក់ បង្ហាញឲ្យយើងបានឃើញ ពីបញ្ហានេះផងដែរ។

និយាយរួម ការរចនាម៉ូតរបស់ Galaxy S7 និង S7 Edge នៅតែមានលំនាំដូចស៊េរីមុន ប៉ុន្តែយើងមិន អាចនិយាយថា វាអាក្រក់នោះទេ ជាក់ស្តែង Galaxy S6 ត្រូវបានគេដឹងថា វាជាស្មាតហ្វូនស្អាតមួយ ក្នុងចំណោមស្មាតហ្វូនស្អាតៗមួយចំនួនទៀត ក្នុងឆ្នាំ២០១៥។ ប្រហែលជាចំនុចលេចធ្លោបំផុតនៃ កំពូកស្មាតហ្វូនជំនាន់បន្ទាប់របស់ Samsung គឺស្ថិតនៅលើ Hardware ផ្នែកខាងក្នុង៕

- អានអត្ថបទ៖ Nokia ទទួលបាន ២,៥ពានលានដុល្លារ នៃប្រាក់លើប័ណ្ណប៉ាតង់ពី Samsung ពីឆ្នាំ ២០១៥ ដល់ ២០១៨
- អានអត្ថបទ៖ រកនៅណាបាន ស្មាតហ្វូនអេក្រង់ ៥អ៊ីន សំបកលោហធាតុ មានស្គែនក្រយៅដៃ រូបរាងស្អាត តម្លៃតែ ៦០ ដុល្លារ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ @evleaks, VR


Tags: Galaxy S7 Galaxy S7 Edge Smartphone Samsung Hightech