(អាមេរិក)៖ នាង Marion Cotillard តារាសម្តែងស្រីវ័យ៤១ឆ្នាំ ក្នុងរឿង Allied ដែលជាដៃគូរបស់ Brad Pitt ក្នុងខ្សែភាពយន្តអាមេរិកដ៏ថ្មីស្រឡាងនេះ បានចេញមុខ បកស្រាយថា នាងមិនដែលយកអារម្មណ៍ ទៅគិតពាក្យចចាមអារ៉ាមកន្លងមកថា នាងជាមនុស្សទីបី ដែលជាប់ពាក់ព័ន្ធនឹងការលែងលះ របស់អតីតគូស្វាមីភរិយា នេះឡើយ។
នាង Marion Cotillard ជាតារាសម្តែង ជនជាតិបារាំង ដែលកំពុងថតរឿង Allied ជាខ្សែភាពយន្តខ្នាតធំ របស់អាមេរិក ជាមួយតារាប្រុសគឺ Brad Pitt ដែលពេលនេះ លោកមានអាយុ៥២ឆ្នាំ ហើយក៏កំពុងជាប់ក្តីក្តាំលែងលះ ជាមួយអតីតភរិយា និងក៏កំពុងតែសុំសិទ្ធិគ្រប់គ្រងកូន ពីតុលាការដែរ ប៉ុន្តែទន្ទឹមនឹងរឿងនេះ លោកត្រូវបានគេលើកឡើងថា មានទំនាក់ទំនងក្រៅផ្លូវការ ជាមួយតារាស្រីថ្មីនេះ ដែលវាក៏ជាមូលហេតុមួយ នៃការលែងលះ។
ដើម្បីឲ្យអស់ចម្ងល់ នាង Marion Cotillard បានចេញមុខបកស្រាយថា នាងហត់នឿយនឹងដំណឹងចចាមអារ៉ាមនេះ ហើយក៏មិនចង់ឲ្យវា ប៉ះពាល់ដល់រឿងថ្មី ដែលកំពុងសម្តែងនេះដែរ ព្រោះនាងគឺ ជាដៃគូជាមួយ Pitt ដូច្នេះអ្វីៗតែងលេចឮមិនល្អ រវាងតារាប្រុសស្រីចៀស មិនផុតឡើយ៕