មនុស្ស និងសត្វនៅលើភពព្រះអង្គារ អាចត្រូវបានកំទេច ដោយសារការប្រើអាវុធនុយក្លេអែរ របស់
មនុស្សមកពីភពផ្សេងណាមួយណា នេះគឺជាការយល់ឃើញរបស់សាស្ដ្រាចារ្យ John Brandenburg
អ្នកជំនាញការផ្នែក plasma ដែលធ្លាប់ជាបុគ្គលិករបស់ទីបញ្ជាការអាកាសចរណ៍-អវកាសការពារ
ជាតិអាមេរិក (Space Missile Defense)។
កាសែត International Business Insider ដកស្រង់ទិន្នន័យនៃស្ថាបត្យកម្មផ្នែកវិទ្យាសាស្ដ្ររបស់
ក្រុមអ្នកសិក្សាស្រាវជ្រាវ ឱ្យដឹងថា ក្នុងលំហអវកាសក្បែរផែនដី អាចធ្លាប់មានកងទ័ព ឬមនុស្ស
យន្ដ (ដែលមានចរឹត ប្រឆាំងនឹងមនុស្សដែលមានកម្រិតនៃការរីកច្រើនទាប ដូចនៅលើផែនដី)
មានអាវុធនុយក្លេអែរ ហើយការប្រើប្រាស់អាវុធនេះ បានបណ្ដាលឱ្យមនុស្សនៅលើភពអង្គារ ត្រូវ
ផុតពូជ។
រូបភាពរបស់សាស្ដ្រាចារ្យ John Brandenburg បង្ហាញអំពីការផ្ទុះអាវុធនុយក្លេអែរ នៅភពអង្គារ
អ្នកវិទ្យាសាស្ដ្រ John Brandenburg មានភ័ស្ដុតាងបង្ហាញអំពីករណីផ្ទុះនុយក្លេអែរដ៏សាហាវមួយ
នៅលើភពអង្គារ បានកំទេចតំបន់ប្រជុំជនបុរាណ នៅ Cydonia និង Utopia ដែលជាផ្នែកទាំងពីរ
របស់ភពនេះ។ តាមការយល់ឃើញរបស់សាស្ដ្រាចារ្យ John Brandenburg ការផ្ទុះអាវុធនុយក្លេ
អែរនៅលើភពអង្គារ ត្រូវបានធ្វើឡើងដោយមនុស្សមកពីភពផ្សេងដែលមានបច្ចេកវិទ្យាខ្ពស់។ ពួក
គេបានរៀបចំ និងកំទេចជីវិតនៅលើភពអង្គារ ទៅតាមគម្រោងការជាក់លាក់។
បំណែកនៃអាគារ បន្ទាប់ពីមានការផ្ទុះអាវុធនុយក្លេអែរ នៃភពអងគារ
កាសែត International Business Insider បន្តថា ភ័ស្ដុតាងស្ដីអំពីការផ្ទុះអាវុធនុយក្លេអែរ គឺមានពិត ដោយវាបានបន្សល់នូវពណ៌ក្រហមនៅលើភពព្រះអង្គារ ធ្វើឱ្យវាត្រូវគេហៅថា ភពក្រហម។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ vice/inquisitr