ព្រឹត្តិការឧទ្ទេសនាមផលិតផលផ្នែករឹងជំនាន់ថ្មីរបស់ Apple ហាក់ដូចត្រូវបានគេកំណត់រួចរាល់
ថានឹងធ្វើឡើងនៅថ្ងៃទី ៩ កញ្ញា។ ប៉ុន្តែ យើងទាំងអស់គ្នា នៅតែមានចម្ងល់ថា ក្រុមហ៊ុននេះ
នឹងបញ្ចេញលក់ iPhone ប៉ុន្មានម៉ុដែលក្នុងលើកនេះ? តើវាមានតែ iPhone 6s និង iPhone 6s
Plus ឬមួយមានម៉ូដែលណាច្រើនជាងនេះ?
ដើម្បីឆ្លើយតបនឹងសំនួរនេះ ប្រភពពី @evleaks ប្រាប់ថា Apple អាចនឹងបញ្ចេញ iPhone
ចំនួនបីម៉ូដែល ក្នុងឆ្នាំនេះ។ ទន្ទឹមនឹង iPhone 6s និង iPhone 6s Plus ក្រុមហ៊ុន Apple នៅតែ
មានគំនិតផលិត iPhone 6C តម្លៃទាប សម្រាប់អ្នកចង់ប្រើ iPhone តែមានប្រាក់តិចតួច។
ប្រភពដំណឹងដទៃ បានឱ្យដឹងថា iPhone 6C នឹងមានអេក្រង់ 4 inch និងប្រើសម្បកលោហ
ធាតុ បន្ទាប់ពី iPhone 5C ត្រូវបរាជ័យ ដោយសារសម្បកផ្លាស្ទិច។ @evleaks ព្យាករណ៍ថា
iPhone 6C នឹងបំពាក់ថ្មដែលមានកម្រិត 1.715 mAh។
អំពីរូបរាង iPhone 6C ប្រាកដជានឹងមិនមានការប្រែប្រួលប៉ុន្មាន បើប្រៀបធៀបនឹងផលិតផល
មុននេះ ប៉ុន្តែ វាវែងជាងប្រហែល 0,2 mm។ ជាងនេះ iPhone ក៏អាចនឹងប្រើសម្បកលោហធាតុ
ដែលរឹងជាងមុន ៦០ភាគរយផងដែរ។ ក្រៅពីនេះ Apple អាចនឹងបំពាក់កាមេរ៉ា ពី 8 MP ទៅ
12 MP សម្រាប់ iPhone 6S។
ចំណែក iPhone 6s និង iPhone 6s Plus បើមិនមានអ្វីផ្លាស់ប្ដូរទេ ក្រុមហ៊ុន Apple នឹងបំពាក់
RAM 2GB កាមេរ៉ាមុខ 5 MP និងតំណភ្ជាប់ LTE Category 6 ដើម្បីនាំមកនូវបទពិសោធល្អ
បំផុតសម្រាប់អ្នកប្រើប្រាស់៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mac Rumors