CamNews

ប្លែកៗ 

វីដេអូ៖ កក្រើកពេញទីក្រុង ខណៈស្ពានដ៏វែងមួយ បាក់ធ្លាក់ចូលទឹក មិនដល់មួយវិនាទីផង

 
អាមេរិក៖ នៅពេលដែលគេបង្ហោះរូបភាពវីដេអូ នៃការទម្លាក់ស្ពានដ៏វែងមួយ របស់ក្រុមអ្នក
បច្ចេកទេស សហរដ្ឋអាមេរិក ដែលស្ពាននោះ បានធ្លាក់ចូលក្នុងទឹកមិន មិនបានមួយវិនាទី
ផងនោះ គឺបានធ្វើអោយមនុស្ស ជាច្រើនមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។



ប្រជាពលរដ្ឋជាច្រើន ដែលបានឃើញស្ថានភាពនេះ បាននិយាយថា វាពិតជាអស្ចារ្យណាស់
ខណៈដែលក្រុមអ្នកឯកទេស បានទម្លាក់ស្ពានចំណាស់មួយនេះចូលទៅក្នុងទឹក ដោយប្រើ
ពេលវេលាមិនដល់មួយវិនាទីផងនោះ។ ប្រជាពលរដ្ឋបានអោយដឹងទៀតថា ស្ពាន Marble
ដែលឆ្លងកាត់បឹង Marble នៃរដ្ឋតិចសាស់នេះ គឺមានប្រវែង ២៨៩ម៉ែត្រ​ និងអាយុកាល៧៧
ឆ្នាំហើយ ដូច្នេះ វាចាស់សម្រាប់កម្ទេចចោល និងកសាងថ្មីឡើងវិញហើយ។



របាយការណ៍របស់អាជ្ងាធ័ររដ្ឋតិសាស់   បានអោយដឹងថា ថ្មីៗនេះ ក្នុងរដ្ឋតិសាស់គឺមានសំ
ណង់ស្ពានចាស់ជាច្រើន ដែលក្នុនោះគឺមានស្ពានប្រមាណជា   ១៩៣៦ ដែលត្រូវសាងសង់
ឡើងវិញ ហើយគម្រងនីមួយៗ     គឺត្រូវចំណាយថវិការច្រើនណាស់ ជាក់ស្ដែង ដូចជាស្ពាន
Marble នេះ គឺត្រូវការថវិការប្រមាណជា ៣០លានដុល្លារផងដែរ។ នេះជាវីដេអូក្លីប សូមចុច
ដើម្បីមើល៕

 

ដោយ៖ ណារិន្ទ
ប្រភព៖ dailymail


Tags: unbelievable bridge USA