ជាមូលដ្ឋាន Workplace ស្រដៀងទៅនឹង Facebook ប៉ុន្តែ វាត្រូវបានប្រើប្រាស់ដើម្បីតភ្ចាប់ និង
ចែករំលែកជាមួយមិត្តរួមការងារដូចគ្នា គឺមិនមែនជាមួយមិត្តភ័ក្ដិនោះទេ។
Facebook ទើបតែបានឧទ្ទេសនាមបណ្ដាញសង្គមមួយសម្រាប់ការិយាល័យដែលមានឈ្មោះថា
Workplace បន្ទាប់ពីធ្វើការសាកល្បងបានពីរឆ្នាំ។ ផលិតផលថ្មីនេះ ស្រដៀងទៅនឹងបណ្ដាញ
សង្គម Facebook ដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែ Workplace ផ្ដោត
ទៅលើការតភ្ជាប់ជាមួយមិត្តរួមការងារនៅការិយាល័យ និងគិតប្រាក់លើអ្នកប្រើប្រាស់ម្នាក់ៗ។
Workplace នឹងក្លាយជាគូប្រជែងជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីទំនាក់ទំនងក្នុងការិយាល័យ
ដូចជា Slack ជាដើម។ ក្នុងប៉ុន្មានឆ្នាំមកនេះ Slack បានបង្រីកខ្លួនយ៉ាងខ្លាំងក្លា ហើយបានក្លាយ
ជា startup “យក្ស” មួយ។ បច្ចុប្បន្ន Workplace របស់ Facebook គិតថ្លៃចាប់ពី ១ដល់៣ដុល្លារ
សម្រាប់មនុស្សម្នាក់ ចំណែកសេវាកម្មរបស់ Slack គិតថ្លៃដល់ទៅ ៦,៦៧ដុល្លារសម្រាប់មនុស្ស
ម្នាក់។
បច្ចុប្បន្ន គណនី Facebook និងគណនី Workplace មិនមានទំនាក់ទំនងនឹងគ្នានោះទេ មានន័យ
ថា បើសិនចង់ប្រើ Workplace អ្នកនឹងត្រូវបង្កើតគណនីថ្មី។
ចំនុចពិសេសមួយនៅលើ Workplace នោះគឺ វាមិនមានផ្សាយពាណិជ្ជកម្ម ដោយវាផ្ដោតទៅលើ
តែការផ្ញើសារ និងការទំនាក់ទំនងជាមក្រុម។
បច្ចុប្បន្ន មានក្រុមហ៊ុនជាង ១.០០០ កំពុងប្រើប្រាស់ Workplace ក្នុងដំណាក់កាលសាកល្បង (មិន
គិតថ្លៃ)។ បើសិនចង់ប្រើប្រាប់បន្ត បណ្ដាក្រុមហ៊ុននេះនឹងត្រូវបង់ប្រាក់ប្រចាំខែសម្រាប់មនុស្ស
ម្នាក់ៗ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ The Verge