CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទិដ្ឋភាពជប៉ុន​ បាញ់បង្ហោះយានអវកាស Kounotori-5 ឡើង ISS

កាលពីវេលាម៉ោង ៨ EST ព្រឹក ថ្ងៃទី ២១សីហា ប្រទេសជប៉ុន បានបាញ់បង្ហោះដោយជោគ
ជ័យ នូវយានអវកាស Kounotori-5 ដែលមាននាំទៅជាមួយនូវទំនិញ និងសម្ភារៈសំខាន់ៗ
ឡើងទៅកាន់ស្ថានិយអវកាសអន្តរជាតិ។ នេះត្រូវបានគេមើលឃើញថា ជាជំហានដ៏ធំរបស់
ជប៉ុន ក្នុងគម្រោងសិក្សាស្រាវជ្រាវនៅលើស្ថានិយអវកាសអន្តរជាតិ ISS។

Kounotori-5 ត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Tanegashima។ Kounotori-5 នាំទៅ
ជាមួយនូវទំនិញ ៤,៥តោនរួមមានអាហារ ទឹក និងសម្ភារប្រើប្រាស់សម្រាប់ក្រុមអវកាសចរ។
ក្រៅពីនេះ ក៏មានឧបករណ៍សម្រាប់ការសិក្សាស្រាវជ្រាវ និងតេឡេស្កូបមួយផងដែរ។

បន្ទាប់ពីបញ្ជូនទំនិញឡើងទៅកាន់ ISS យានអវកាស Kounotori-5 ក៏នឹងនាំមកវិញនូវកាក
សំណល់ប្រមាណជា ៦តោនពី ISS មកកាន់ផែនដីផងដែរ។

គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ទីភ្នាក់ងារអវកាសជប៉ុន JAXA បានបញ្ចេញសកម្ម
ភាពជាច្រើន រួមចំណែកក្នុងការបញ្ជូនទំនិញ ឡើងទៅស្ថានិយអវកាសអន្តរជាតិ ដើម្បីបម្រើ
ដល់ការសិក្សាស្រាវជ្រាវ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Xinhua


Tags: Kounotori-5 យានអវកាស ISS ជប៉ុន