CamNews

ទូរស័ព្ទ 

បើសិនយក iPhone 7 ទៅស្ងោរ តើមានបញ្ហាអ្វីខ្លះនឹងកើតឡើង?

នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះដោយទំព័រ Youtube Smart Technology បានបង្ហាញថា
ម្ចាស់ទូរស័ព្ទបានស្ងោរ iPhone 7 ជាច្រើនដង ប៉ុន្តែ នៅតែមិនមានបញ្ហាអ្វីកើតឡើង។

iPhone ជំនាន់ថ្មីបំផុតរបស់ Apple មានសមត្ថភាពខ្ពស់ជាងក្នុងការទប់ទល់នឹងជម្រាបទឹក បើ
ធៀបនឹងកំណែមុន។ ដូច្នេះ ចំនុចសំខាន់នៅក្នុងការពិសោធនេះ នោះគឺសមត្ថភាពទប់ទល់នឹង
កំដៅរបស់ iPhone ។ ដើម្បីវាយតម្លៃឱ្យបានត្រឹមត្រូវបំផុត ម្ចាស់វីដេអូនេះបានសាកល្បងមុខងារ
ចាក់ចម្រៀង និងពហុមេឌៀនៅលើទូរស័ព្ទរបស់ខ្លួន ដើម្បីពិនិត្យមើលថា តើអូប៉ាល័រក្រៅដំណើរ
ការល្អ ឬមិនល្អ។

ប៉ុន្មាននាទីបន្ទាប់ពីត្រូវបានដាក់ចូលក្នុងទឹកពុះ សម្លេងដែលចេញពីស្មាតហ្វូន នៅតែឮច្បាស់
រហូតដល់ពេលអេក្រង់ប្រែក្លាយទៅជាខ្មៅ។ ប៉ុន្មាននាទីក្រោយ ទូរស័ព្ទនេះក៏ត្រូវបានស្រង់ឡើង
ពីទឹក។ ជាការពិត វាមិនមានបញ្ហាអ្វីកើតឡើង ទាក់ទឹននឹងការឆ្លងចរន្ធភ្លើង ឬការផ្ទុះ។ មុខងារ
ទាំងឡាយរបស់ iPhone ដំណើរការជាធម្មតាបន្តិចម្ដងៗ។

ការស្ងោរ iPhone នេះ ជាលើកទីពីរ ត្រូវបានធ្វើឡើង និងអូសបន្លាយពេលពី ៥ទៅ៦នាទី។ បាតុ
ភូតទាក់ទឹននឹងប្រព័ន្ធសម្លេង និងអេក្រង់ បានកើតឡើងដូចមុន។ ប៉ុន្តែ នៅពេលស្រង់វាចេញពី
ខ្ទះ គេឃើញមានការព្រមានអំពីសីតុណ្ហភាព ដោយប្រាប់ថា ត្រូវការពេលបន្តិចដើម្បីឱ្យស្មាតហ្វូន
នេះត្រជាក់ មុនពេលប្រើប្រាស់។ មួយរំពេចក្រោយមក អ្វីទាំងអស់ក៏បានត្រលប់ទៅរកភាពធម្មតា
វិញ ទាំងប្រព័ន្ធសម្លេង ទាំងកាមរ៉ា និងបណ្ដាមុខងារផ្សេងៗ។ 


មកដល់ពេលនេះ iPhone 7 ប្រហែលជាទូរស័ព្ទដែលមានភាព “រឹងមាំ” បំផុតក្នុងពិភពលោក។
តាមរយៈការពិសោធខាងលើ អ្នកគាំទ្រ iPhone ទាំងអស់ ប្រហែលជានងកាន់តែពេញចិត្តនឹងប្រើ
ប្រាស់ទូរស័ព្ទនេះ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Mashable


Tags: iPhone 7 ស្ងោរ ទឹកពុះ