CamNews

វីដេអូ៖ ខ្យល់ព្យុះដ៏រន្ធត់មួយ បង្កើតបានបណ្ដុំដីខ្សាច់ និងបន្ទាត់ភ្លើងយ៉ាងធំ

 
អូស្រ្ដាលី៖ តាមការអោយដឹងពីពត៌មាន Insider បានអោយដឹងថា កាលពីថ្ងៃអង្គារ ទី ១១
កញ្ញា កន្លងទៅនេះ មានគ្រោះធម្មជាតិខ្យល់ព្យុះ (Tornado) ដ៏អាក្រក់ បានកើតឡើង ក្នុង
ប្រទេសអូស្រ្ដាលី។ ខ្យល់ព្យុះនោះទៀតសោត គឺបង្កអោយមានបណ្ដុំខ្សាច់យ៉ាងធំ​​ និងបន្ទាត់
អណា្ដតភ្លើងផងដែរ។

តាមប្រភពខាងលើបានអោយដឹងថា បាតុភូតដ៏ចម្លែក ដែលមិនធ្លាប់មានពីមុនមកនេះ គឺ
បានកើតឡើងក្នុងតំបន់មួយ ដែលស្ថិតនៅទិសនរតីនៃប្រទេសអូស្រ្ដាលី ខណៈដែលព្យុះ
នេះបានកើតឡើងក្នុងរយៈពេលប្រមាណជា ៣០នាទី ទើបស្ងាត់ទៅវិញ។ លោក Wysoc-
ki អ្នកវិទ្យាសាស្រ្ដនៃសាកលវិទ្យាល័យ Cornell University រដ្ឋ New York សហរដ្ឋអាមេរិក
បានអោយដឹងថា បាតុភូតនេះ គឺមានគ្រោះថ្នាក់ណាស់ ព្រោះវាត្រូវបានកើតឡើងដោយ
កម្លាំងខ្យល់បក់យ៉ាងខ្លំាងទៅប៉ះជាមួយ កំដៅយ៉ាងខ្ពស់ នៅក្នុងបរិយាកាស ទើបបង្កើត
ដុំភ្លើងដ៏ធំបែបនេះ។



ទោះបីជាយ៉ាងណាក៏ដោយ ក៏បាតុភូតនេះ មិនបណ្ដាលអោយមានគ្រោះថ្នាក់ ដល់មនុស្ស
សត្វ ឬខូចខាតទ្រព្យសម្បត្ដិអ្វីដែរ។ នេះជាវីដេក្លីបដែលបង្ហាញពីខ្យល់ព្យុះដ៏កំនាចមួយ
នេះ សូមចុចដើម្បើមើល។

 

ដោយ៖ សីហា
ប្រភព៖ businessinsider

 


Tags: news tornado hit Australia