ក្រិច៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៩ តុលាម្សិលមិញនេះ ថា
ក្រុងអាតែន ហាក់បីដូចជាទទូលបានភាពវឹកវរយ៉ាងខ្លាំង ខណៈដែលលោកស្រីអធិកាបតី
Angela Merkel មានវត្ថមាននៅទីនោះ។
ប្រភពខាងលើបានអោយដឹងថា ក្រុមបាតុករប្រមាណជា ៥០,០០០ នាក់ នៅក្រុងអាតែន
បាននាំគ្នាចេញមកប្រឆំាងតវ៉ា ដោយអ្នកខ្លះបានដុតកម្ទេចទង់ជាតិអាឡឺម៉ង អ្នកខ្លះបាន
គប់ដុំថ្ម ទឹកសុទ្ទទៅលើក្រុមប៉ូលីស រហូតដល់អ្នកខ្លះបានស្រាតរត់ពេញទីក្រុង ខណៈពេល
ដែលដំណើរទស្សនកិច្ចរបស់លោកស្រី Angela ទៅដល់ទីនោះនាថ្ងៃ អង្គារម្សិលមិញនេះ។
ជាមួយក្រុមប៉ូលីលប្រហែល ៧,០០០នាក់ និងការបាញ់ឧស្ម័នផ្សេងបង្ហូរទឹកភ្នែកទៅលើ
ហ្វូងបាតុករផងនោះ ទើបប៉ូលីសអាចបង្រាប និងចាប់ខ្លួនមនុស្សបានប្រមាណជា ២,០០០
នាក់ ពោលគឺចាប់ខ្លួនពួកគេបាននៅជិតការិយាល័យលោកនាយករដ្ឋមន្រ្ដីក្រិច គឺAntonis
Samaras និងនៅជុំវិញស្ថានទូតអាឡឺម៉ង់ផងដែរ។
គួរបញ្ចាក់ផងដែរថា ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ ប្រទេសស្ថិតក្នុងអឺរ៉ុបមួយនេះ
ហាក់បីដូចជា ជូបនូវវិបត្ដិមួយចំនួនដូចជា វិបត្ដិនយោបាយ ជំពាក់បំណុលប្រទេសតំបន់
អឺរ៉ុប និងភាពគ្នានការងារធ្វើរបស់ប្រជាពលរដ្ឋផងដែរ៕
ដោយ៖ រក្សា
ប្រភព៖ dailymail