CamNews

កីឡាអន្តរជាតិ 

ពិតជាពូកែធ្វើពុតមែន កីឡាករបាល់អោប ម្នាក់នេះ សមតែបានពានរង្វាន់ Oscars (មើលវីដេអូនៅខាងក្នុង)

នៅក្នុង ការប្រកួត បាល់អោបមួយ ទស្សនិកជន បានធ្វើជា សាក្សីនូវ ការសំដែងមួយ ដ៏ល្អរបស់ កីឡាករម្នាក់នេះ ថាពិតជាសំដែង ធ្វើជារបួស សមណាស់ ដែលគួរតែ ឈ្នះពានរង្វាន់ Oscars ។



នៅក្នុងជំនួប រវាងក្រុម Vaiala និង Vailele ក្រុមទាំង ២ បានដណ្តើម បាល់គ្នា ហើយក៏ធ្វើ អោយ មានការប៉ះទង្គិចគ្នា កើតទៅជា កំហឹងបន្តិចបន្តួច ។ យើងបានឃើញ កីឡាករ ២ រូបប៉ះគ្នា ដែល កីឡាករទាំង ២ វាយគ្នាទៅវិញ ទៅមកតែ មិនមែនវាយ បែបហិង្សា ណាស់ណាទេ គ្រាន់តែប៉ះគ្នា ដូចអង្អែលគ្នា ទៅវិញទៅមក អញ្ចឹង ។ ប៉ះចុះប៉ះឡើង កីឡាករម្នាក់ ក៏ក្តាប់ដៃ ដាល់ទៅលើ ទ្រូង កីឡាករម្នាក់ទៀត យ៉ាងស្រាល ។ ស្រាប់តែកីឡាករ ម្នាក់នោះ ដួលផ្កាប់មុខ តែម្តង ដូចជាត្រូវ មួយ ដៃចំផ្ទៃ មុខឈឺចុកចាប់ ណាស់អញ្ចឹង ។ តែតាមពិត លោកអាជ្ញាកណ្តាល បានឃើញរួច អស់ទៅ ហើយរត់ទៅ ដោះស្រាយ ជាមួយនិង ស្នាមសើច នៅលើផ្ទៃមុខ ព្រោះតែគាត់ អស់សំណើច និង ការសំដែង របស់កីឡាករ នេះពេក ៕


 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ perezhilton 


Tags: sport rugby acting vaiala vailele