CamNews

ទូរស័ព្ទ 

HTC Eye នឹងជាស្មាតហ្វូន ប្រើកាមេរ៉ាមុខ លំដាប់កំពូល

ឆ្លើយតបទៅនឹងក្រុមហ៊ុន Oppo របស់ចិន , Sony របស់ជប៉ុន និង Nokia របស់ អាមេរិក ក្រុមហ៊ុន
HTC មកពី តៃវ៉ាន់ ក៏នឹងបញ្ចេញស្មាតហ្វូន “កំពូល Selfie” (កាមេរ៉ាមុខ មាន MP ខ្ពស់) សម្រាប់
អតិថិជនដែលចូលចិត្តថតរូបខ្លួនឯង។

ទំព័រ @upleaks ទើបតែបានបង្ហើបព័ត៌មានលំអិតបន្ទាប់ ស្ដីអំពីម៉ូដែលស្មាតហ្វូន ដែលប្រើប្រាស់
កាមេរ៉ាមុខ មាន MP ខ្ពស់ មានឈ្មោះកូដថា “Eye”។ យោងតាមព័ត៌មានបែកធ្លាយ HTC Eye
នឹងប្រើប្រាស់អេក្រង់ 5.2 inch ដែលមានរីសូលូសឹន Full HD និងមានកម្រិត ដង់ស៊ី តេភីកសែល
423 ppi ។ ចំណែកព័ត៌មានគ្រឿងម៉ាស៊ីនក្រៅពីនេះ ប្រភពបានឱ្យដឹងថា នឹងមានថាមពលខ្លាំង
ក្លា រួមមានឈីបប្រូសេសឺរ Snapdragon 801 4-core Krait 400 និង GPU (graphics processing
units) Adreno 330 ។

មកដល់ពេលនេះ ព័ត៌មាន និងរូបភាព ទាក់ទិននឹង “Eye” របស់ HTC មិនទាន់ត្រូវបានគេបញ្ចេញ
ឱ្យដឹងច្រើននៅឡើយ គេគ្រាន់តែដឹងថា រចនាបទរូបរាងរបស់ “Eye” អាចនឹងស្រដៀងទៅនឹង
flagship HTC One (M8) ប៉ុន្ដែ មិនដឹងថា ស្មាតហ្វូនអនាគតរបស់ HTC នេះ នឹងដំណើរការដោយ
ប្រព័ន្ធប្រតិបត្តិ Windows Phone ឬមួយ Android ថ្មីបំផុត (Android L) ឬយ៉ាងណានោះទេ។

យ៉ាងនេះក្ដី ក្រុមអ្នកវិភាគយល់ថា ដោយយោងទៅលើការបង្ហាញខ្លួនរបស់ HTC Butterfly 2
ដែលប្រើប្រាស់កាមេរ៉ាក្រោយ 13MP និងកាមេរ៉ាមុខ 5MP ដូច្នេះ គេជឿថា HTC Eye ក៏អាចនឹង
ត្រូវបានបំពាក់ កាមេរ៉ាស្រដៀង ឬខ្លាំងជាង HTC Butterfly 2៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/htcsource


Tags: @upleaks HTC Eye Selfie តៃវ៉ាន់