CEO Apple បានចែករំលែកបណ្ដារូបភាពដំបូងដែលត្រូវបានថតដោយកាមេរ៉ាភ្លោះ 12 megapixel របស់ iPhone 7 Plus ។
ជាងថតរូប David E. Klutho គឺជាម្នាក់ក្នុងចំណោមមនុស្សដំបូងដែលបានប្រើប្រាស់ស្មាតហ្វូនដែល Apple ទើបតែឧទ្ទេសនាម។ នៅក្នុងការប្រកួតកីឡាបាល់ឱបរវាងក្រុម Titans និង ក្រុម Vikings កាលពីចុងសប្ដាហ៍មុន គេបានប្រើប្រាស់ iPhone 7 Plus ដើម្បីផ្ដិតយករូបភាពដ៏អស្ចារ្យនានាដ៏គួរឱ្យចាប់អារម្មណ៍។
នៅលើទំព័រ Twitter របស់ខ្លួន លោក Tim Cook បានចែករំលែកនូវរូបថតទាំងនេះដោយមោទនភាព។ មុននេះ នៅក្នុងពិធីឧទ្ទេសនាមផលិតផលថ្មី Tim Cook ក៏បានចំណាយពេលច្រើនដើម្បីនិយាយអំពី iPhone 7 Plus នៅពេលដែលម៉ូដែលនេះមានកាមេរ៉ាភ្លោះដែលមានរីសូលូសឹន 12 megapixel និង optical zoom 2x ដែលមុខងារទាំងនេះ មិនមាននៅលើ iPhone 7 ។
ក្រោមការថតរបស់ជាងថតរូប iPhone 7 Plus បានបញ្ចេញនូវបណ្ដារូបថតដ៏ច្បាស់ ត្រជាក់ភ្នែក ដែលកាមេរ៉ាដទៃពិបាកធ្វើបាន។ iPhone 7 Plus ក៏មានឱកាសបញ្ចេញស្នាដៃរបស់ខ្លួន ដោយប្រើឡែន f/1.8 (ជំនាន់មុនគឺ f/2.2) កាមេរ៉ាភ្លោះ និងមុខងារ Portrait។
ខាងក្រោមនេះគឺជាបណ្ដារូបថតដែលថតដោយកាមេរ៉ាភ្លោះរបស់ iPhone 7 Plus ៖
ប្រែសម្រួល ៖ តារា
ប្រភព ៖ macrumors