ឡុនដុន៖ មានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅអគារមួយកន្លែង នៅជិតពហុកីឡាដ្ឋានជាតិ
ទីក្រុងឡុនដុន ប្រទេសអង់គ្លេស នៅថ្ងៃបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០១២។
យោងតាមបណ្តាញសារពត៌មាន mirror បានឱ្យដឹងថា មានភ្លើងឆាបឆេះយ៉ាងខ្លាំងនៅក្នុង
អគារមួយ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងទីក្រុងឡុនដុន។ ហេតុការណ៍នេះ បានកើត
ឡើងនៅម៉ោងប្រមាណជា ១ថ្ងៃត្រង់។
មានក្រុមអ្នកជួយសង្រ្គោះ និងក្រុមអ្នកពន្លត់អគ្គិភ័យ ចំនួន ២០០នាក់ និងរថយន្តពន្លត់អគ្គិ
ភ័យចំនួន ៤០គ្រឿង បានមកដល់កន្លែងកើតហេតុភ្លាមៗ និងព្យាយាមចូលទៅពន្លត់ភ្លើង
ដែលកំពុងតែឆាបឆេះយ៉ាងខ្លាំង រហូតដល់ម៉ោង ៦ល្ងាច ទើបអាចពន្លត់ភ្លើងបានទាំង
ស្រុង ហើយក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ គឺមានអ្នករងរបួសនោះទេ៕
ដោយ៖ វណ្ណៈ
ប្រភព៖ mirror