បច្ចេកវិទ្យា ៖ ក្រុមហ៊ុនសាមសុងដែលជាក្រុមហ៊ុននាំមុខគេលើ សម្ភារអេឡិចត្រូនិកសម្រាប់ការ កម្សាន្តក្នុងគេហដ្ឋានអសប់រយៈពេល 9 ឆ្នាំជាប់គ្នា ថ្មីៗ នេះ ក្នុង 2015 ក្រុមហ៊ុនសាមសុង បាន ទទួល ពានរង្វាន់ជាបន្តបន្ទាប់គួរឲ្យកត់សំគាល់ ជាម៉ាកល្បីចំណាត់ថ្នាក់លេខ 1ទូទាំងអាស៊ីក៏ដូច ជា បានទទួលការគាំទ្រពីសំណាក់អ្នកប្រើប្រាស់លើទូរទស្សន៍HDTV នៃJ.D.Power ភាពលេចធ្លោ ទាំងអស់នេះ ហើយ ដែល ត្រូវាបានគេទស្សន៍ទាយថា សាមសុង នឹងដណ្តើមបានចំណាត់ ថ្នាក់ លេខ 1 បន្តទៀតជាទូរទស្សន៍ដែលលក់ដាច់ជាងគេលំដាប់ថ្នាក់ពិភពលោកក្នុងឆ្នាំ 2015 ផងដែរ សម្រាប់រយៈពេល 10 ឆ្នាំជាប់គ្នា ។
យោងទៅតាម បណ្តាញសារព័ត៌មាន BusinessKorea បានឲ្យដឹងថា UHD TV ត្រូវបានលក់ចេញ ជាង 13 លាន គ្រឿង កាល ពី ឆ្នាំទៅ ដែលជម្រុញ ឲ្យការលក់ មានការកើនឡើង ជាងឆ្នាំមុនៗ រហូតដល់ទៅ 8 ដង។ នៅឆ្នាំនេះ សាមសុងបានផលិតនូវ ទូរទស្សន៍ យ៉ាងទំនើបប្រភេទ SUHD TV ដែលរចនានូវអេក្រង់រាងកោងយ៉ាងល្អប្រណិត។
ក្រុមហ៊ុនសាមសុងជឿជាក់ថា ការលក់ចេញរបស់ទូរទស្សន៍ SUHD TV និង ទូរទស្សន៍ដទៃទៀត នឹងជម្រុញឲ្យការលក់ចេញរបស់សាមសុង កើនឡើង 10 ភាគរយ ដែល នឹងធ្វើឲ្យប្រាក់ចំណូល របស់ខ្លួនមានការកើនឡើងដល់ទៅ 30 ភាគរយបន្ថែមទៀត។
តាមរបាយការណ៍របស់ Display Search ចេញផ្សាយដោយក្រុមហ៊ុន សាមសុង បានបង្ហាញ ទិន្ន ន័យ នៃការកើនឡើងរហូតដល់ 232.51 លានគ្រឿង ស្មើនឹង 3.3% ។ ទូរទស្សន៍ប្រភេទ LCD TV (បូករួមទាំងទូរទស្សន៍ ប្រភេទLED-TV ) មានការកើនឡើងដល់ទៅ 7.5% ធៀបនឹងឆ្នាំមុនៗ ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុងបានរក្សាតំណែងឈានមុខគេផ្នែកទូរទស្សន៍កញ្ចក់ត្រង់រាបស្មើ រយៈពេល 9 ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ 2006 មកម្លេះ។ នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុនបានណែនាំទូរទស្សន៍ប្រភេទ UHD TV ដែលជាការផ្តល់ជូននូវអត្ថប្រយោជន៍ថ្មីដល់អតិថិជន ។ ទូរទស្សន៍ Samsung UHD TV គឺជាបដិ វត្តន៍ ទូរទស្សន៍ជំនាន់ថ្មី ដែល មិនត្រឹមតែផ្តល់នូវរូបភាពច្បាស់ប៉ុណ្ណោះទេ ថែមទាំងស្តង់ នៃការ ផ្សាយ កម្រិត UHD តាមរយៈ Evolution Kit ថែមទាំងទូរទស្សន៍ប្រភេទ កញ្ចក់កោងដែលមើល បាន គ្រប់ជ្រុងដែលនឹងជម្រុញវិសាលភាពនៃ ការលក់ទូរទស្សន៍របស់សាមសុងកាន់តែកើនឡើង
ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនខ្លាំង ជាងគេផ្នែកទូរទស្សន៍ ដែលនាំមុខគូប្រគួតប្រជែង រយៈ ពេល 9ឆ្នាំជាប់គ្នាគិតត្រឹមឆ្នាំ2014ហើយក្រុមហ៊ុនសាមសុងក៏កំពុងតែត្រៀមដណ្តើមយកចំណែក ទីផ្សារក្នុងលំដាប់ថ្នាក់លេខ 1 បន្តទៀតជាបណ្តើរៗហើយក្នុងឆ្នាំ 2015 នេះ។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយ ផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និង របកគំហើញឥត ឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ ផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រឧបករណ៍ផ្សេងៗប្រើប្រព័ន្ធ អគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com
ប្រភព ៖ Samsung Cambodia