CamNews

ព័ត៌មានបច្ចេកវិទ្យា 

ក្រុមហ៊ុនចិនប្រកាសបញ្ឈប់ការងារ បើសិនបុគ្គលិកណាហ៊ានទិញ iPhone 7

ក្រុមហ៊ុន Apple បន្តជួបបញ្ហាលំបាក ក្នុងការលក់ផលិតផលថ្មីរបស់ខ្លួននៅក្នុងប្រទេសចិន។

ក្រុមហ៊ុនមួយនៅក្នុងក្រុង Nanyang នៃខែត្រ Henan ប្រទេសចិន ទើបតែចេញបទបញ្ជាមួយដែល
ហាមមិនឱ្យបុគ្គលិករបស់ខ្លួន ទិញស្មាតហ្វូនថ្មីបំផុតរបស់ Apple ដោយព្រមានថានឹងបញ្ឈប់ការ
ងាររាល់បុគ្គលិកណាដែលទិញផលិតផលនេះ។

ក្រុម​ហ៊ុន​មួយ​នៅចិន ហាមមិនឱ្យបុគ្គលិក​របស់ខ្លួន​ទិញ ឬប្រើ iPhone 7 ហើយ​ស្នើឱ្យគាំទ្រ
ផលិត​ផល​ក្នុងស្រុក

ខ្លឹមសារនៃសេចក្ដីប្រកាសពីក្រុមហ៊ុន ឱ្យដឹងថា ៖ “យោងតាមការសម្រេចរបស់គណៈគ្រប់គ្រង
បុគ្គលិកទាំងអស់ ត្រូវបានហាមមិនឱ្យទិញ និងប្រើប្រាស់ iPhone 7 ក៏ដូចជា iPhone 7 Plus។ អ្នក
ណាក៏ដោយ បើបំពានលើការសម្រេចនេះ នឹងត្រូវបានបញ្ឈប់ពីការងារភ្លាម”។

ខ្លឹមសារបន្តថា “មិត្តរួមការងារជាទីមេត្រី បើសិនហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់យើងកំពុងតែរឹងមាំ
ចូរប្រើប្រាស់វាដើម្បីថែទាំសុខភាពញាតិ យកចិត្តទុកដាក់បន្ថែមទៅលើបញ្ហាអប់រំកូនចៅរបស់
យើង។ ចូរគោរពទៅលើជីវភាពនេះ ហើយរួមចំណែកជួយជាតិឱ្យកាន់តែខ្លាំងក្លា។ ចូរកុំចំណាយ
កម្លាំងញើសឈាមរបស់អ្នកទៅលើសម្ភារៈដែលមានតម្លៃ ព្រោះវាមានតែធ្វើឱ្យអ្នកខាតបង់ប្រាក់
កាស់”។

ប្រភពព័ត៌មានបានឱ្យដឹងថា គណៈគ្រប់គ្រងរបស់ក្រុមហ៊ុននេះ ក៏បានស្នើឱ្យបុគ្គលិក ឈប់ប្រើ
ប្រាស់ផលិតផលរបស់ជប៉ុន និងអាមេរិក ដោយជំនួសមកវិញនូវផលិតផលក្នុងស្រុក។

អ្នកប្រហែលជាគិតថា ក្រុមហ៊ុនមួយដែលហាមមិនឱ្យបុគ្គលិកប្រើប្រាស់ផលិតផលរបស់ Apple គឺ
មិនមានផលប៉ះពាល់ដល់ក្រុមហ៊ុននេះ។ ប៉ុន្តែ ជាក់ស្ដែងនេះមិនមែនជាលើកទីមួយទេដែលផលិត
ផលរបស់ Apple ត្រូវបានគេហាមប្រើនៅប្រទេសចិន។ មុននេះ ក្រុមហ៊ុន Apple ក៏ធ្លាប់ត្រូវបាន
គេប្ដឹងជាច្រើនលើកទាក់ទឹននឹងបញ្ហាកម្មសិទ្ធិបញ្ហានៅប្រទេសនេះ។ iPhone 6 និង iPhone 6
Plus របស់ Apple ធ្លាប់ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រុងប៉េកាំង ចោទប្រកាន់ពីបទរំលោភ
កម្មសិទ្ធិបញ្ហាលើរចនារូបរាងរបស់ស្មាតហ្វូន 100C របស់ក្រុមហ៊ុន Shenzhen Baili។

ក្នុងករណីផ្សេងមួយទៀត ឈ្មោះ iPad របស់ Apple ក៏ទទួលរងគ្រោះនៅពេលតុលាការមួយរបស់
ចិន បានសម្រេចថា ឈ្មោះនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Proview ហើយចុងក្រោយ Apple ត្រូវបង់
ប្រាក់ចំនួន ៦០លានដុល្លារដើម្បីបញ្ចប់រឿងក្ដីដ៏ស្មុគស្មាញនេះ។

ចាប់ពីរដ្ឋាភិបាល រហូតដល់គណៈគ្រប់គ្រងក្រុមហ៊ុន សុទ្ធតែត្រៀមខ្លួនជាស្រេចក្នុងការ “បណ្ដេញ”
Apple ចេញពីប្រទេសចិន។ ដូច្នេះ មានសំនួរមួយសួរថា “តើ Apple នៅមានកម្លាំងគ្រប់គ្រាន់ដើម្បី
ឈរជើងនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេនេះ ឬមួយត្រូវស្វែងរកកន្លែងថ្មីដែលប្រសើរ
ជាងនេះ?”៕

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ ibtimes


Tags: ក្រុមហ៊ុនចិន ហាម​បុគ្គលិក​ប្រើ​ iPhone ចិន Apple