បណ្ដាសម្បកការពារ និងស៊ុមការពារស្មាតហ្វូនបានបង្ហាញឱ្យដឹងថា iPhone 7 Plus នឹងមាន
កាមេរ៉ាភ្លោះ ចំណែក iPhone 7 វិញ គឺមានរូបរាងដូច iPhone 6s។
យោងតាមកាលបរិច្ឆេទចេញលក់ផលិតផលថ្មីរបស់ក្រុមហ៊ុនផលិតគ្រឿងបរិក្ខាសម្រាប់ Apple
បណ្ដាម៉ូដែលនៃសម្បកការពារ ស៊ុមការពារ និងស្រោមការពារសម្រាប់ iPhone 7, iPhone 7 Plus
នឹងមានវត្តមានក្នុងទីផ្សារ ចាប់ពីថ្ងៃទី ១៥កញ្ញាខាងមុខ។ ចំណែកព័ត៌មានថ្មីៗនេះ បានឱ្យដឹងថា
Apple នឹងបញ្ចេញ iPhone ជំនាន់ថ្មីរបស់ខ្លួន នៅថ្ងៃទី ៧កញ្ញា ហើយនឹងដាក់លក់ក្នុងទីផ្សារចាប់
ពីថ្ងៃទី ២៣កញ្ញា។
រូបថតស្ដីអំពីគ្រឿងបរិក្ខាសម្រាប់ iPhone 7 បង្ហាញថា ស្មាតហ្វូននេះ មានទំហំប្រហាក់ប្រហែល
នឹង iPhone 6 និង 6s ។
យ៉ាងនេះក្ដី បណ្ដុំកាមេរ៉ា និងភ្លើងហ្វ្លាស នៅខាងខ្នង ត្រូវបានគេធ្វើឱ្យធំជាងមុន។
ស្មាតហ្វូន Phone 7 Plus មានទំហំធំជាង Phone 7 ហើយវាត្រូវបានបំពាក់កាមេរ៉ាភ្លោះ នៅផ្នែក
ខាងក្រោយ។
ផ្នែកខាងមុខរបស់ iPhone 7 និង 7 Plus មិនមានភាពខុសគ្នា បើធៀបនឹងកំណែជំនាន់មុន។ គែម
អេក្រង់ នៅមានលក្ខណៈក្រាស់ ហើយប៊ូតុង Home រាងមូល ស្ថិតលិចចុះនៅផ្នែកខាងមុខ។
មកដល់ពេលនេះ ព័ត៌មានបែកធ្លាយបានឱ្យដឹងថា Apple នឹងបញ្ចេញលក់ iPhone តែពីរកំណែ
ប៉ុណ្ណោះ គឺកំណែ iPhone 7 និង 7 Plus មិនមែនមានបីកំណែ (iPhone 7, iPhone 7 Plus និង
iPhone 7 Pro) នោះទេ។ ព័ត៌មានមួយចំនួន បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងបន្ថែមកំណែពណ៌
ខ្មៅងងឹត និងពណ៌ផ្ទៃមេឃផងដែរ។
ប្រែសម្រួល ៖ បុត្រា