CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកវិទ្យាសាស្ដ្រ ៖ ផែនដីត្រូវបានបង្កើតឡើងដោយភពចំនួនពីរ

ផែនដីដែលមនុស្សយើងកំពុងរស់នៅនេះ គឺបានកើតឡើងដោយការប៉ះទង្គិចគ្នារវាងភពពីរ គឺ
ផែនដី និងភព Theia ។

ព្រះចន្ទគឺជាបំណែកមួយរបស់ភពមួយដែលមានឈ្មោះថា Theia ដែលបានប៉ះទង្គិច
ជាមួយផែនដី 

ក្រុមអ្នកវិទ្យាសាស្ដ្របានសន្និដ្ឋានដូចខាងលើនេះ បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវ និងពិសោធ
៖ ផែនដី តាមពិតគឺជាភពពីរដែលរួមបញ្ចូលគ្នា ក្រោយពីមានការប៉ះទង្គិចគ្នាដ៏ធំមួយ ធំរហូតដល់
បានបង្កើតឱ្យមានព្រះចន្ទ។

មុននេះ គេនៅតែជឿថា ព្រះចន្ទគឺជាបំណែកមួយរបស់ភពមួយដែលមានឈ្មោះថា Theia ប៉ះទង្គិច
ជាមួយផែនដី បំណែកមួយរបស់ភព Theia បានខ្ទាតចេញ និងត្រូវទាញមកក្បែរដោយទំនាញរបស់
ផែនដី។ ដូច្នេះហើយ ទើបយើងមានព្រះចន្ទដូចសព្វថ្ងៃនេះ។

សម្មតិកម្មនេះត្រូវ បើសិនធាតុនានានៅលើព្រះចន្ទ ខុសពីផែនដី ព្រោះវាជាផ្នែកមួយរបស់ភព
Theia។ ប៉ុន្តែ បណ្ដាលទ្ធផលនៃការសិក្សាស្រាវជ្រាវបានឱ្យយើងដឹងថា មានការខុសគ្នា។ បន្ទាប់
ពីក្រុមអ្នកវិទ្យាសាស្ដ្រនៅសកលវិទ្យាល័យ California សិក្សាទៅលើដីដែលយកពីព្រះចន្ទក្នុង
បេសកកម្ម Apollo ពួកគេរកឃើញថា ដីទាំងនេះមានអ៊ីសូតូបអ៊ុកស៊ីហ្សែនដូចទៅនឹងធាតុដីនៅ
លើផែនដី។

សាស្ដ្រាចារ្យ Edward Young 

ប្រការនោះ មានន័យថា ភព Theia និងភពផែនដី បានប៉ះទង្គិចគ្នាខ្លាំង រហូតដល់បានក្លាយទៅជា
ភពតែមួយ ហើយបំណែកធំដែលខ្ទាតចេញ ក៏បានក្លាយជាព្រះចន្ទដូចសព្វថ្ងៃ។

ប្រធានក្រុមអ្នកសិក្សាស្រាវជ្រាវ លោក Edward Young បានឱ្យដឹងថា “យើងខ្ញុំមិនបានរកឃើញ
ចំនុចខុសគ្នាណាមួយរវាងអ៊ីសូតូបអ៊ុកស៊ីហ្សែននៅលើផែនដី និងព្រះចន្ទ។ វាដូចគ្នាទាំងស្រុង។
ភព Theia បានរលាយចូលក្នុងភពផែនដី និងព្រះចន្ទ។ នោះគឺជាមូលហេតុដែលយើងមិនអាច
រកឃើញភាពខុសគ្នារបស់ Theia នៅលើព្រះចន្ទ បើធៀបនឹងផែនដី”។

ថ្មដែល​គេ​យក​មកពី​ឋានព្រះចន្ទ ក្នុងបេសកកម្ម​ Apollo

ការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ដ្រ បានឱ្យដឹងថា ភព Theia បានប៉ះទង្គិចនឹងភពផែនដី ប្រហែល
៤,៥ពាន់លានឆ្នាំមុន គឺប្រហែល ១០០លានឆ្នាំ ក្រោយពេលផែនដីបានកកើតឡើង៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Telegraph


Tags: ផែនដី ព្រះចន្ទ ប៉ះទង្គិច ការកកើត​ផែនដី