CamNews

ព័ត៌មានបច្ចេកវិទ្យា 

វិធីចម្លែកក្នុងការពាក់កាស AirPods ដើម្បីកុំឱ្យវាជ្រុះ

អ្នកប្រើប្រាស់ម្នាក់បានពាក់កាសឥតខ្សែរបស់ Apple តាមវិធីដ៏ចម្លែករបស់ខ្លួន ដើម្បីកាត់បន្ថយ
ការជ្រុះ និងបាត់ឧបករណ៍នេះ ក្នុងពេលប្រើប្រាស់។

Apple បានដាក់លក់ជាផ្លូវការនូវកាសឥតខ្សែ AirPods បន្ទាប់ពីពន្យាពេលច្រើនលើក។ ទំព័រ
Verge វាយតម្លៃថា ផលិតផលនេះត្រូវបានរចនាឡើងដោយមិនប្រើខ្សែដូច្នេះវាងាយនឹងជ្រុះបាត់
ក្នុងពេលប្រើប្រាស់។ ប៉ុន្តែ អ្នកប្រើប្រាស់ តែងតែមានវិធីច្នៃប្រឌិតដើម្បីកែលំអចំនុចខ្សោយរបស់
កាសនេះ។

នៅលើ Twitter គណនីឈ្មោះ Andrew Cornett បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញអំពីវិធី
​ប្រើប្រាស់កាស AirPods របស់ Apple ។ Andrew Cornett បានពាក់កាស AirPods ដោយញាត់
វាចូលរន្ធនៃទងត្រចៀក បែបនេះវាជួយមិនឱ្យកាស AirPods ធា្លក់ដោយងាយ។ Andrew Cornett
សរសេរថា ៖ “ខ្ញុំបានរកឃើញវិធីដើម្បីកុំឱ្យកាស AirPods ធ្លាក់ពីត្រចៀក”។ រូបភាពខាងលើនេះ
ទទួលបានការចុចចូលចិត្ត និងការបញ្ចេញយោបល់រាប់ពាន់លើក គាំទ្រទៅនឹងវិធីរបស់ Andrew
Cornett។

វិធីសាស្ដ្ររបស់ Andrew Cornett គ្រាន់តែជាវិធីមួយក្នុងចំណោមវិធីដ៏ច្នៃប្រឌិតរបស់អ្នកប្រើប្រាស់
ដើម្បីកាត់បន្ថយការជ្រុះបាត់ AirPods។ មុននេះ ក៏មានគេបង្កើតកន្ត្រកល្អិតដើម្បីដាក់កាសនេះផង
ដែរ។ ក្រៅពីនេះ Spigen ក៏បានបង្កើតខ្សែភ្ជាប់មួយដើម្បីភ្ជាប់កាសទាំងពីរនេះ ឱ្យជាប់គ្នា ដើម្បីមិន
ឱ្យវាធ្លាក់ដោយងាយ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ theverge


Tags: កាស AirPods ចម្លែក