(ម៉ាឌ្រីដ)៖ ក្រុមហង្សក្រហម Liverpool របស់អង់គ្លេស នឹងត្រូវតតាំងជាមួយម្ចាស់ផ្ទះ Villarreal ក្នុងទឹកដីអេស្ប៉ាញ យប់នេះ ក្នុងជើងទី១ នៃព្រឹត្តិការណ៍ពានរង្វាន់ UEFA Europa League ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ប៉ុន្មានប្រកួតចុងក្រោយនេះ ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Jurgen Klopp លេងមិនចាញ់ឡើយនៅ Premier League អស់ណាស់ត្រឹមស្មើ ដែលទើបតែទទួលបាន១ពិន្ទុក្នុងទឹកដី ក្រោយប្រកួតស្មើលទ្ធផល ២-២ ទល់នឹងក្រុមភ្ញៀវសារិកាព្រៃ Newcastle United មុនមកប៉ះក្រុម Villarreal រាត្រីម៉ោង ២៖០៥ នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ដើម្បីស្វេងរកកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ខណៈដែល Shakhtar Donetsk ក៏ត្រូវជួបក្រុមភ្ញៀវមកពីអេស្ប៉ាញ Sevilla ផងដែរ ។
Liverpool អាចនឹងអវត្តមានកីឡាករខ្សែការពារឆ្នើម Mamadou Shakho ដោយសារតែមានការជាប់ពាក់ព័ន្ធទៅនឹង សារធាតុប៉ូវកម្លាំងកាលពីខែមុន ពេលទម្លាក់ក្រុម Manchester United ចេញពីវគ្គ៨ក្រុមចុងក្រោយនោះ ហើយក៏ជាកីឡាករលេចធ្លោមួយរូបផងដែរ ពេលដែលក្រុមហង្សក្រហមបានទម្លាក់ក្រុមមកពីអាល្លឹម៉ង់ Borussia Dortmund នោះ ។
Liverpool ធ្លាប់ជួបក្រុម Villarreal តែម្តងគង់កាលពីឆ្នាំ២០០៨ ក្នុងមិត្តភាពអន្តរជាតិ ដែលកាលនោះក្រុមទាំងពីរពុំ មានស៊ុតបញ្ចូលទីគ្នាទេ គឺរក្សាលទ្ធផល ០-០ ។
ងាកទៅមើលក្រុម Villareal វិញ ប៉ុន្មានប្រកួតចុងក្រោយ យកឈ្នះបានត្រឹមតែក្រុមខ្សោយ និងទប់បានស្មើ ០-០ ពេល ជួបក្រុមភ្ញៀវ Real Sociedad នៅ La Liga សប្តាហ៍មុននេះ និងបរាជ័យ ៣-០ នៅក្នុងផ្ទះ Real Madrid ចាញ់ក្នុងផ្ទះ Rayo Vallecano ២-១ និងឈ្នះ Getafe ២-០ វិញ ៕
Mamadou Sakho
គ្រូបង្វឹក Liverpool លោក Jurgen Klopp (ឆ្វេង)
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង