បន្ទាប់ពីបានដាក់លក់ នៅអូស្ដ្រាលី អតិថិជនម្នាក់ ដែលបានទិញ iPhone 6s និង iPhone 6s
Plus ព័ណ៌ Rose Gold បានធ្វើការពិសោធ ដោយទម្លាក់ស្មាតហ្វូនថ្មីនេះ ទៅលើថ្ម។
អតិថិជនម្នាក់មកពី ទីភ្នាក់ងារ TechSmartt បានធ្វើការពិសោធនេះ ក្រោយពីទិញបាន iPhone
6s និង iPhone 6s Plus ។ ការពិសោធត្រូវបានធ្វើឡើងជាបីជំហាន ៖ ទម្លាក់ពីថង់ខោចុះមក
លើថ្ម ទម្លាក់ពីកំពស់ ១,៨ម៉ែត្រ និងពីកំពស់ ៣ម៉ែត្រ។
លទ្ធផលបានបង្ហាញថា iPhone 6s និង iPhone 6s Plus នៅតែដំណើរការល្អ។ សម្បកអា
លុយមីញូមដ៏រឹង បានជួយឱ្យទូរសព្ទនេះការពារខ្លួនពីការខូចខាតធ្ងន់។ ប៉ុន្តែ iPhone 6s និង
iPhone 6s Plus ក៏នៅតែមិនអាចគេចផុតពីស្នាមដាច់រលាត់មួយចំនួន។
យ៉ាងណាក៏ដោយ ក្នុងការពិសោធនៅជំហានទីបី អេក្រង់របស់ iPhone 6s ត្រូវប្រេះធ្ងន់ធ្ងរ
ដោយសារវាធ្លាក់ផ្កាប់មុខទៅលើថ្ម។ ចំណែក iPhone 6s Plus បានបង្ហាញនូវភាពរឹងមាំរបស់
ខ្លួន ដោយវាមិនរងផលប៉ះពាល់ច្រើន។
អតិថិជនម្នាក់ដែលបានរង់ចាំ និងទិញបាន iPhone ថ្មី
គួររំលឹកថា iPhone 6s និង iPhone 6s Plus ដែលមាន ព័ណ៌ Rose Gold ត្រូវបានគេចាប់
អារម្មណ៍ជាខ្លាំង។ មុននេះបន្ដិច នៅក្នុងការដាក់លក់ដំបូងនៅសឹង្ហបុរី ស្មាតហ្វូន ព័ណ៌ Rose
Gold របស់ Apple ត្រូវបានគេមើលឃើញថា មានសញ្ញាអស់ពីឃ្លាំង ក្នុងនោះមានហាងមួយ
ចំនួន ដូចជា EpiCenter នៅ Bugis បានប្រកាសថា iPhone ព័ណ៌ Rose Gold ត្រូវបានលក់
អស់ពីហាង បន្ទាប់ពីដាក់លក់បាន ៣០នាទី។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា iPhone ព័ណ៌ Rose Gold នៅខាងក្រៅហាង Apple នៅ
សឹង្ហបុរី មានតម្លៃថ្លែជាងពី ៣០០ ទៅ ៤០០ដុល្លារ បើប្រៀបធៀបនឹងនៅក្នុងហាង Apple។
សូមបញ្ជាកថា iPhone ព័ណ៌ Rose Gold នៅខាងក្រៅហាង Apple គឺជាទូរសព្ទដែលត្រូវបាន
ទិញមុននេះប៉ុន្មានម៉ោង ហើយត្រូវបានគេលក់ទៅឱ្យអ្នកដទៃនៅខាងក្រៅហាង ដើម្បីយក
ចំណេញ បន្ទាប់ពីស្មាតហ្វូន ព័ណ៌នេះ ត្រូវបានលក់អស់ពីហាង៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ macrumors/youtube