CamNews

មិនគួរឲ្យជឿ 

ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..

ស្ទើរតែមិនគួរអោយជឿ ៖មានភាពភ័យខ្លាចក្នុងការតាំងចិត្តថាធ្វើអោយបាន និងខានតែបាន
ពិតមែនឬ តែគូស្នេហ៍វ័យចំណាស់មួយគូនេះ ពិតជាអាចធ្វើបាន ។   លោកតា Jose Manue
Riella វ័យ ១០៣ ឆ្នាំ និងលោកយាយ Martina Lopez វ័យ ៩៩ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងប្រ?
ទេស Paraguay  ​​​  ជាលទ្ធផលបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្នា ក្រោយពី
បានរស់នៅជាមួយនឹងគ្នា ក្នុងរយៈពេលជាង ៨០ ឆ្នាំមកនេះ នេះបើយោងតាមការដកស្រង់
អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានប្លែកបរទេស Msn ។

គួរបញ្ជាក់ផងដែរថា  កម្មវិធីរៀបមង្គលការរបស់គូស្នេហ៍វ័យចំណាស់មួយគូនេះ ត្រូវបានធ្វើ
ឡើងនៅឯសួនច្បារក្រោយផ្ទះរបស់ពួកគាត់ ដោយនៅក្នុងនោះ មានការអញ្ជើញចូលរួមជា
ភ្ញៀវកិត្តិយស  ពីសំណាក់ចៅៗរបស់ពួកគាត់   មានសមាជិកគ្នាដល់ទៅ  ៥០ នាក់ ចៅទួត
៣៥ នាក់ និង ចៅលួត ២០  នាក់ផ្សេងទៀត      ( * ចៅលួត កូនរបស់ចៅទួត "វចនានុក្រម
សម្តេចសង្ឃ ជួន ណាត " ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា គូស្នេហ៍វ័យចំណាស់មួយគូនេះ តាមពិត
ទៅធ្លាប់បានរៀបមង្គលការជាមួយនឹងគ្នារួចម្តងមកហើយ   កាលពី ៣១  ឆ្នាំមុន តាមបែប
សម័យ ដោយឡែក នាពេលនេះ វាគឺជាកម្មវិធីរៀបអាពាហ៍ពិពាហ៍ តាមបែបបុរាណ ដែល
ជាទំនៀមទំម្លាប់របស់ប្រទេស ដែលមិនអាចរំលងបាន៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- រូបភាព រន្ធត់ ក្មេងប្រុសរួចផុតពីសេចក្តីស្លាប់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយ
- វីដេអូ គ្រោះថ្នាក់ធម្មជាតិរន្ធត់ហួស រន្ទះបាញ់ស្រស់ៗ នៅនឹងមុខ
- វីដេអូ រន្ធត់ហួស ក្មេងតូច បាញ់សម្លាប់បុរសម្នាក់ ស្លាប់នៅនឹងកន្លែង ដោយអចេតនា

- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ
- ជាប់គាំង នឹងស្ពាន កំពស់ដល់ទៅជិត ៧ ម៉ែត្រ មានរយៈពេលដល់ទៅ ២០ នាទី

ប្រែសម្រួល ៖ សំណាង
ប្រភព ៖ Msn


Tags: Jose Manuel Riella Martina Lopez Paraguay Unbelievable news Wired