បើទោះជាមានភាពស្ងាមស្ងាត់ ប៉ុន្តែ Microsoft បានចុះឈ្មោះសុំប័ណ្ណប៉ាតង់ដើម្បីរក្សាកម្មសិទ្ធិ
បញ្ហា ទៅលើឧបករណ៍មួយដែលមានមុខងារពីរ គឺស្មាតហ្វូន និងកុំព្យូទ័រថេប្លេត អាស្រ័យលើ
ចំណង់ចំណូលចិត្ត។
ប្រភពព័ត៌មានលើកនេះ បានមកពី MSPoweruser។ យោងទៅលើរូបភាព យើងអាចដឹងបានថា
នេះគឺជាស្មាតហ្វូនដែលមានអេក្រង់ធំ ទន្ទឹមនឹងនេះ វាក៏អាចបង្វិលអេក្រង់ ដើម្បីបង្កើតបានជា
កុំព្យូទ័រថេបេ្លត ដូចទៅនឹង Yoga tablet របស់ Lenovo។
នៅលើឧបករណ៍នេះ មានអេក្រង់ចាប់ពី២ទៅ៣ ដូចទៅនឹង concept Courier របស់ Microsoft
មុននេះ ដែលក្រុមហ៊ុន ក៏បានចុះឈ្មោះរក្សាកម្មសិទ្ធិបញ្ហានូវឧបករណ៍នេះ កាលពីខែតុលា ឆ្នាំ
២០១៤។
គេអាចនិយាយបានថា ក្រុមហ៊ុន Microsoft កំពុងតែប្រឹងប្រែងដើម្បីបង្កើតផលិតផលដ៏អស្ចារ្យ
មួយ “ខ្លាំង” ជាងឧបករណ៍ឆ្លាតវៃនាបច្ចុប្បន្ន៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ The Verge