CamNews

ទូរស័ព្ទ 

កាមេរ៉ា Galaxy Note 4 ថតរូបបានស្អាត ច្បាស់ល្អដោយសារតែប្រើ Sensor របស់ Sony

Galaxy Note 4 ត្រូវបាន Samsung ធ្វើការបង្ហាញណែនាំនៅ IFA 2014 ជាមួយនឹងលក្ខណៈសម្បត្តិដ៏ អស្ចារ្យ។ ក្រុមហ៊ុនផលិតមកពីកូរ៉េខាងត្បូងបានឲ្យដឹងថា Phablet ថ្មីរបស់ខ្លួន បានបំពាក់នូវកាមេរ៉ា ទំហំ 16 megapixel រួមជាមួយនឹងប្រព័ន្ធការពាររំញ័រ ប៉ុន្តែមិនបាននិយាយបញ្ជាក់ឲ្យដឹងច្បាស់ថា ឧបករណ៍គ្រឿងផ្សំនេះ តើក្រុមហ៊ុនណាជាអ្នកផលិតនោះទេ។ ក្នុងពេលអនុវត្តនូវការគាស់បើក Galaxy Note 4 អ្នកជំនាញបច្ចេកវិទ្យារបស់គេហទំព័រ IT168 បានបញ្ជាក់ឲ្យដឹងថា Sensor កាមេរ៉ានៅលើ ផលិតផល ត្រូវបាន Samsung កម្មង់ពីក្រុមហ៊ុន Sony។

បើកមើលផ្នែកខាងក្នុង បានបង្ហាញឲ្យឃើញថា Galaxy Note 4 ប្រើប្រាស់ Sensor Sony IMX240 (រូបភាព៖ IT168)

Samsung បានបំពាក់នៅលើ Phablet ថ្មីរបស់ខ្លួននូវ Sensor IMX240 16 megapixel។ មុននេះស្មាត ហ្វូនស៊េរីខ្ពស់បំផុតរបស់ពួកគេគឺ Galaxy S5 បានបំពាក់នូវ Sensor ISOCELL មានទំហំ 16 megapixel ដូចគ្នា ប៉ុន្តែ Samsung គឺជាអ្នកអភិវឌ្ឃន៍ផលិតដោយផ្ទាល់។ កាមេរ៉ានៅលើ Galaxy Note 4 នៅថែម ទាំងភ្ជាប់ជាមួយនឹង Sensor ពន្លឺ និង Sensor វាស់រយះចម្ងាយ ទៀតផង។

នៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ទេ ការដែល Samsung ឈប់ប្រើប្រាស់ Sensor ដែលផលិត ដោយខ្លួនឯងទៅលើ Galaxy Note 4។ ជាក់ស្តែង IMX240 ត្រូវបានគេវាយតំលៃថាជា ឧបករណ៍គ្រឿង ផ្សំល្អបំផុត មានទំហំ 1/2,6 inch ធំជាង ១៥% បើប្រៀបជាមួយ 1/3 inch នៅលើបណ្តាស្មាតហ្វូនស្ទើរ តែទាំងអស់ ផ្សេងទៀតនោះ។

គួរបញ្ជាក់ផងដែរថា Galaxy Note 4 ទទួលបានការវាយតំលៃជាវិជ្ជមានជាច្រើន ស្តីពីគុណភាពកាមេរ៉ា ពីបណ្តាគេហទំព័របច្ចេកវិទ្យាល្បីៗ ដូចជា PhoneArena, Cnet និង Engadget ជាដើម៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ IT168, vexpress


Tags: Galaxy Note 4 Samsung Sony's sensor Smartphone Hightech