CamNews

ព័ត៌មានបច្ចេកវិទ្យា 

រុស្ស៊ី អភិវឌ្ឍយន្ដហោះគ្មានមនុស្សបើក ជំនាញខាងប្រមាញ់ យន្ដហោះចម្បាំង F35 របស់អាមេរិក

រុស្ស៊ី កំពុងតែអភិវឌ្ឍយន្ដហោះគ្មានមនុស្សបើក ដែលមានសមត្ថភាពស្វែងរកបណ្ដាប្រភេទ យន្តហោះចម្បាំងដែលពិបាករកឃើញដោយរ៉ាដាធម្មតា ឧទាហរណ៍ដូចជា យន្តហោះចម្បាំង
F35 របស់អាមេរិកជាដើម។

យន្ដហោះគ្មានមនុស្សបើក ដែលគេហៅថា UAV

ដំណឹងនេះត្រូវបានតំណាងក្រុមហ៊ុន KRET ឧទ្ទេសនាមនៅក្នុងពិព័រណ៍ផ្នែកអាកាសចរណ៍
MAKS។ កាសែត Flightglobal សរសេរថា ៖ យោងតាមអគ្គនាយករកទីពីរនៃក្រុមហ៊ុន KRET
លោក Vladimir Mikheyev ឱ្យដឹងថា ប្រភេទយន្តហោះនេះ គឺជាយន្តហោះគ្មានមនុស្សបើក
សម្រាប់យោធា ដែលមានបច្ចេកវិទ្យាខ្ពស់ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនយន្តហោះ UAC។

ក្រុមហ៊ុន KRET គឺជាអ្នកទទួលខុសត្រូវក្នុងការផ្គត់ផ្គង់បណ្ដាញពត៌មានទំនាក់ទំនងមូលដ្ឋាន
រ៉ាដា បណ្ដាញការពារខ្លួនសម្រប់ UAV និងស្ថានីយគ្រប់គ្រងនៅលើដី។

យន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានអភិវឌ្ឍឡើងដើម្បីស្វែងរកបណ្ដាយន្តហោះបំបាំងខ្លួន 
ពោលគឺវាប្រហាក់ប្រហែលនឹងគម្រោង Divine Eagleរបស់ចិន។ លោក Vladimir Mikheyev
ថ្លែងថា គម្រោងដែលចិនអភិវឌ្ឍ គឺបានមកពី "ការខ្ចី" ពីរុស្ស៊ី និងអាមេរិក។

កាសែត Flightglobal សង្កត់ធ្ងន់ថា គោលដៅ​របស់រុស្ស៊ី ក្នុងការផលិតយន្តហោះនេះ គឺដើម្បី
ស្វែងរកយន្តហោះគ្មានមនុស្សបើក F22, F35 និងយន្តហោះទម្លាក់គ្រាប់បែក B2 របស់សហ
រដ្ឋអាមេរិក។

កាលពីខែកក្កដាកន្លងទៅ ប្រទេសចិន ក៏បានប្រកាសអំពីការសាកល្បងយន្តហោះគ្មានមនុស្ស
បើកប្រភេទធំជំនាន់ថ្មី ដែលមានឈ្មោះថា Divine Eagle មានលទ្ធភាពរកឃើញយន្តហោះ
យកការណ៍ F35 របស់អាមេរិក។

បើទោះជាត្រូវបានរុស្ស៊ី និងចិន វាយតម្លៃខ្ពស់​ ប៉ុន្តែ F35 ត្រូវបានភាគីអាមេរិក អះអាងថា
"ខ្សោយ"។ ក្នុងនោះ អ្នកវិភាគដែលមានជំនាញខាងការពារជាតិអាមេរិក និយាយថា សូម្បីតែ
MiG21 របស់ សូវៀត ក៏អាចកំទេច F35 នេះបាន។

យន្ដហោះចម្បាំង F35 របស់អាមេរិក ដែលអាចហោះឡើងត្រង់ពីដី និងបំបាំងខ្លួនពីរ៉ាដា

ក្រៅពីនេះ ការពិសោធសាកល្បងនានា រួមនឹងបញ្ហាបច្ចេកទេសដែលបានកើតឡើង បានធ្វើ
ឱ្យក្រុមអភិវឌ្ឍ ត្រូវអូសបន្លាយពេលក្នុងការបំពាក់ F35 ទៅឱ្យកងយោធាអាមេរិក ដល់ទៅ
៤ឆ្នាំ ពោលគឺពួកគេត្រូវកែលំអចំនុចខ្សោយឡើងវិញ ចាប់ពីឆ្នាំ ២០១៥ ដល់ ២០១៩៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព​ ៖​ sputniknews


Tags: drone russia