CamNews

ព័ត៌មានបច្ចេកវិទ្យា 

ចំណុចសំខាន់ៗនៃបច្ចេកវិទ្យា Fiber to the Home ដែលអ្នកគួរយល់ដឹង

អ្វីជាបច្ចេកវិទ្យាហ្វាយប័រអុបទិក FTTH?

FTTH ជាពាក្យបំព្រួញនៃពាក្យ Fiber to the home ដែលមានន័យថា ការភ្ជាប់បណ្ដាញអ៊ីនធឺណិតចូលលំនៅដ្ឋានដោយប្រើខ្សែកាបហ្វាយប័រអុបទិក ។ មកទល់នឹងបច្ចុប្បន្ននេះ ខ្សែកាបហ្វាយប័រទុបទិក គឺជាមធ្យោបាយប្រសើរតែមួយគត់ក្នុងការភ្ជាប់បណ្ដាញទូរស័ព្ទទៅវិញទៅមក បន្ទប់ទូរស័ព្ទ និងប៉ម ឬអង់តែនទូរសព្ទចល័ត ។ ប៉ុន្ដែបច្ចុប្បន្ន យើងកំពុងបំបែក និងចែកចាយខ្សែកាបហ្វាយប័រអុបទិក ទៅកាន់លំនៅដ្ឋាននីមួយៗបែបលក្ខណៈឯកជន ​ដើម្បីឱ្យលោកអ្នក អាចទំនាក់ទំនងជាមួយពិភពលោក ដោយល្បឿនអ៊ីនធឺណិតលឿន ដែលបានមកពីសន្ទុះពន្លឺនៃខ្សែកាបហ្វាយប័រអុបទិក ។


តើបច្ចេកវិទ្យា FTTH ដំណើរការដោយរបៀបណា?

បច្ចេកវិទ្យា FTTH បញ្ជូនទិន្ន័យ នៅក្នុងទម្រង់នៃរលកសញ្ញាពន្លឺ ដែលឆ្លងកាត់តាមរយៈខ្សែកាបធ្វើពីហ្វាយប័រកញ្ចក់យ៉ាងប្រណីត ដោយធ្វើឱ្យព័ត៌មានដំណើរការក្នុងល្បឿនពន្លឺ និងនៅក្នុងគុណភាពមួយដ៏អស្ចារ្យ ដែលមិនរងការប៉ះពាល់ពីកត្ដាខាងក្រៅ ឬការជ្រៀតជ្រែកពីអេឡិចត្រូម៉ាញ៉េទិក ។

មេគង្គណិត កំពុងអនុវត្ដនូវដំណើរការពង្រីកបណ្ដាញខ្សែកាបហ្វាយប័រអុបទិក ក្នុងតំបន់ផ្សេងៗ ទូទាំងខេត្ដក្រុងនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបន្ដបេសកកម្មពង្រីកបច្ចេកវិទ្យានេះ ទៅកាន់គេហដ្ឋានថ្មីៗរបស់អតិថិជនបន្ថែមទៀត ។ ដើម្បីឱ្យប្រាកដថាតើបច្ចេកវិទ្យានេះ ពង្រីកទៅដល់តំបន់របស់លោកអ្នក ឬយ៉ាងណានោះ សូមចូលទៅកាន់គេហទំព័ររបស់យើង៖ https://www.mekongnet.com.kh/en/130/our-location?m_id=112

តើល្បឿនអ៊ីនធឺណិត ដោយប្រើបច្ចេកវិទ្យា FTTH រងការប៉ះពាល់ដោយកត្ដាអាកាសធាតុ ឬទេ?

 ល្បឿនអ៊ីនធឺណិត មិនរងការប៉ះពាល់ឡើយ ដោយសារតែអត្ថប្រយោជន៍ដ៏សំខាន់មួយនៃបច្ចេកវិទ្យាហ្វាយប័រអុបទិក ធៀបនឹងខ្សែកាបធម្មតា គឺមិនរងការប៉ះពាល់ដោយកត្ដាអាកាសធាតុធ្ងន់ធ្ងរឡើយដូចជា កម្ដៅថ្ងៃក្ដៅខ្លាំង និងសន្សើម ។

តើល្បឿនអ៊ីនធឺណិត អាចរងការប៉ះពាល់ ឬទេ នៅពេលបើក Browser តាមរយៈបណ្ដាញ Wi-Fi នៅគេហដ្ឋាន ?

ល្បឿននៃការបើក Browser អ៊ីនធឺណិតតាមរយៈ Wi-Fi ផ្អែកទៅលើកត្ដាជាច្រើន ដែលរួមមានដូចជា រចនាសម្ព័ន្ធសំណង់អាគារលំនៅដ្ឋាន និងការបែងចែកបន្ទប់របស់អាគារ កន្លែងដាក់ម៉ូដឹម និងចម្ងាយរវាងម៉ាស៊ីនកុំព្យូទ័រ ឬទូរសព្ទដៃ និងបណ្ដាញ Wi-Fi ប៉ុន្ដែយើងមានដំណោះស្រាយជាច្រើន និងឧបករណ៍បន្ថែម ដែលតំឡើងដើម្បីបង្កើន និងធ្វើឱ្យបណ្ដាញ Wi-Fi ខ្លាំងសម្រាប់គេហដ្ឋានរបស់លោកអ្នក ។

ការតបណ្ដាញអ៊ីនធឺណិតហ្វាយប៊ើតាមគេហដ្ឋាន (FTTH) របស់ក្រុមហ៊ុន MekongNet ដោយប្រើប្រាស់ បច្ចេកវិទ្យាបណ្ដាញខ្សែកាបអុបទិក ផាស ស៊ីវ ជីកាប៊ីត [GPON]  គឺជាប្រដប៊ែន អាជីវកម្មនាំមុខ គេនៅកម្ពុជា ។ បច្ចេកវិទ្យា នេះផ្ដល់ជូននូវ សេវាផ្ទេរទិន្នន័យ សំឡេង និងវីដេអូក្នុងល្បឿនលឿន សម្រាប់គ្រប់អតិថិជន ដែលជាក្រុមហ៊ុនទាំងអស់។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរសព្ទ ៖ 023 22 66 22│093 22 25 00

គេហទំព័រ៖ www.mekongnet.com.kh

• Tel: 023 22 66 22│093 22 25 00

• Email: sales@corp.mekongnet.com.kh



Tags: Mekongnet