CamNews

ទូរស័ព្ទ 

Galaxy S III ជិតមានបន្ថែម Features ថ្មីជាច្រើនពី S4 ហើយ

បើទោះជា Samsung នៅមិនទាន់បង្ហាញ Version Software Update  ដល់ Galaxy S III ប៉ុន្តែនៅ
លើអ៊ីធឺណេតបានលេចចេញនូវ Version firmware Android 4.2.2 មិនទាន់ជាផ្លូវការ សំរាប់ស្មាត
ហ្វូននេះ។ ដូចអ្វីដែល Samsung ធ្លាប់បាននិយាយថា នឹងនាំយកមកនូវ Features ថ្មីៗជាច្រើន
របស់ S4 បញ្ចូលទៅក្នុងបណ្តាម៉ូដែលមុនៗដូចជា S III និង Note II ក្នុងពេលឆាប់ៗនេះ, Version
firmware សំរាប់ S III ក៏មានការ Upgrade ច្រើន បើប្រៀបនឹងពេលដែលម៉ូដែលនេះ ទើបបង្ហាញ
ខ្លួន កាលពីឆ្នាំមុន។

ខុសពី Android 4.1.2 ដែលកំពុងប្រើជាផ្លូវការនៅលើ Galaxy S III, firmware ចចាមអារាមនេះ
បានឲ្យឃើញថា ផ្នែកខាងក្នុង Interface នៅអេក្រង់ដើម បានបន្ថែមនូវ widget, ធ្វើឲ្យប្រសើរ
ឡើងនូវ Bar Notification, កែសម្រួលនៅ Settings... ដូចមាននៅលើ S4 ដែរ។

Feature ក្នុងការទទួលស្គាល់សម្លេងនិយាយ S Voice ក៏ត្រូវបាន Update ប៉ុន្តែរូបភាព និងវីដេអូ
ស្តីពី Version firmware ថ្មីនេះ នៅមិនទាន់បង្ហាញឲ្យឃើញថាS III មានបានបន្ថែមបណ្តា Features
ការស្គាល់ដ៏ឆ្លាតវៃ តាមរយះភ្នែក ឬទម្រង់មុខ... ដូចមាននៅលើ Galaxy Full HD ដែរឬក៏អត់នោះ
ទេ?

Samsung នៅមិនទាន់ប្រកាសឲ្យដឹងពីពេលវេលាច្បាស់លាស់ ក្នុងការបង្ហាញ Version Update
ខាងលើសំរាប់ Galaxy S III នៅឡើយទេ។ ជាក់ស្តែង ជាមួយនឹងព័ត៌មានចចាមអារាម និងចែក
រំលែកគ្នានៅលើអ៊ីនធឺណេតដូច្នេះហើយ លទ្ធភាពច្រើន Samsung នឹងបង្ហាញ Version Update
នេះ ក្នុងពេលឆាប់ៗនេះ ជាមិនខាន៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Galaxy S III more features galaxy S4 samsung hightech