ម៉ាឡេស៊ី៖ ក្រុមអ្នកពន្លត់អគ្កិភ័យ កាលពីថ្ងៃចន្ទ ម្សិលមិញ បានរកឃើញសាកសពកកម្ម
ករកប៉ាល់ម្នាក់ ដែលបានបាត់ខ្លួនបន្ទាប់ពី កប៉ាល់ដឹកប្រេងរបស់ប្រទេសម៉ាឡេស៊ីបានផ្ទុះ
នៅជិតកោះ Borneo ដែលបណ្តាលឱ្យមានមនុស្ស ៤នាក់បានស្លាប់ និងម្នាក់បាត់ខ្លួន។
យោងតាមមន្ត្រីប៉ូលិសម្នាក់ បានឱ្យដឹថា មុនពេលកើតហេតុ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំង
នៅកន្លែងកើតហេតុខាងលើ ហើយយើងបានឮសំលេងរន្ទះបាញ់ ផាំង! ផាំង! បន្ទាប់មក
កប៉ាល់ដឹកប្រេងក៏បានផ្ទុះឡើងតែម្តង។
ដូចនេះ យើងអាចសន្និដ្ឋានបានថា ករណីផ្ទុះកប៉ាល់ដឹកប្រេងគឺបណ្តាលមកពី រន្ទះបាញ់
បានបាញ់ចំកប៉ាល់ដឹកប្រេង នៅពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង៕
ដោយ៖ វណ្ណៈ
ប្រភព៖ bangkokpost