CamNews

ទូរស័ព្ទ 

ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិ៣ ក្នុងពេលតែមួយ របស់ Alcatel

One Touch Pixi 3 ដែលជាស្មាតហ្វូនអាចដំណើរការនូវប្រព័ន្ធប្រតិបត្តិចំនួន ៣ ក្នុងពេលតែមួយ
គឺ Windows Phone, Android និង Firefox ទើបតែត្រូវបានប្រកាសជាសាធារណៈ នៅលើទំព័រសារ
ព័ត៌មាន។

ស្មាត​ហ្វូន​ថ្មី Alcatel Pixi 3 របស់​ Alcatel នឹង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ចំនួន ៣

ទន្ទឹមនឹងការបញ្ចេញលក់ស្មាតហ្វូនដែលមានតម្លៃទាបសមរម្យ Alcatel ដែលជាក្រុមហ៊ុន​ផលិត
ទូរស័ព្ទមកពីបារាំង ក៏ថែមទាំងបានឧទ្ទេសនាមស្មាតហ្វូនដែលមានសមត្ថភាពដំណើរការប្រព័ន្ធ
ប្រតិបត្តិដល់ទៅ ៣ រួមមាន Windows Phone, Android និង Firefox។ បច្ចុប្បន្ន ក្រុមហ៊ុន Alcatel
មិនទាន់បង្ហើបព័ត៌មានច្រើន ទាក់ទិននឹងស្មាតហ្វូន Alcatel Pixi 3 ប៉ុន្ដែ គេជឿថា នៅក្នុងព្រឹត្តិ
ការណ៍ CES 2015 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ៦មករាខាងមុខ Alcatel Alcatel Pixi 3 នឹងត្រូវ
បានបង្ហាញខ្លួនច្បាស់ជាងនេះ។

ដើម្បីតម្រូវទៅតាមសេចក្ដីត្រូវការរបស់អតិថិជន Alcatel Alcatel Pixi 3 នឹងមានទំហំដល់ទៅ ៤
ប្រភេទផ្សេងៗគ្នា រួមមាន ៣,៥អ៊ិន្ឈ៍ ៤អ៊ិន្ឈ៍ ៤,៥អ៊ិន្ឈ៍ និង ៥អ៊ិន្ឈ៍។ កំណែទាំងឡាយខាងលើ នឹង
បំពាក់ប្រព័ន្ធ 4G LTE លើកលែងតែកំណែ ៣,៥អ៊ិន្ឈ៍ ដែលបំពាក់ប្រព័ន្ធ 3G។

ស្មាត​ហ្វូន Alcatel One Touch Pixi 4007D 3.5" ប្រើ Android 2.3

ដោយសារតែមានបទពិសោធច្រើនក្នុងការអភិវឌ្ឍផលិតផលដែលដំណើរការដោយប្រព័ន្ធប្រតិ
បតិ្តផ្សេងៗគ្នា ក្រុមហ៊ុន Alcatel ត្រូវបានគេយល់ថា នឹងនាំមកនូវការនិយមថ្មី នាពេលខាងមុខ
ក្នុងវិស័យបច្ចេកវិទ្យាចល័ត។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theverge


Tags: Alcatel Pixi 3 Windows Phone Android and Firefox ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិ៣ បារាំង