CamNews

កុំព្យូទ័រ 

Apple ត្រូវគេប្ដឹងថា បានរំលោភលើកម្មសិទ្ធិបញ្ញា សាកថ្មល្បឿនលឿន លើ iPhone 6s

ក្រុមហ៊ុន Somaltus LLC បានដាក់ពាក្យប្ដឹង Apple ទៅតុលាការ Texas ខាងកើត (អាមេរិក)។

ក្រុមហ៊ុន Somaltus LLC បានអះអាងថា បច្ចេកវិទ្យាសាកថ្មល្បឿនលឿននៅលើ iPhone 6s
និងឧបករណ៍មួយចំនួនទៀតរបស់ Apple បានរំលោភលើកម្មសិទ្ធិបញ្ហារបស់ Somaltus ដែល
បានចុះឈ្មោះកាលពីឆ្នាំ ២០១០។ បច្ចេកវិទ្យាខាងលើនេះ បានជួយ iPhone 6s សាកថ្មល្បឿន
លឿនបំបុត។ នៅពេលថាមពលថ្ម ឡើងដល់កម្រិត ៨០% នោះល្បឿនសាកថ្មក៏នឹងថយចុះ
បន្តិចម្ដងៗ។

\ក្រុមហ៊ុន Somaltus បានឱ្យដឹងថា “Apple បានរំលោភលើកម្មសិទ្ធិបញ្ហាលេខ ៧៦៥៧៨៣៦
របស់ក្រុមហុន (ដែលបានចុះឈ្មោះនៅអាមេរិក) ដែលមានឈ្មោះថា “Integrated Battery
Service System”។

បើទោះជាបានដាក់ពាក្យប្ដឹង ប៉ុន្តែ ក្រុមហ៊ូន Somaltus មិនបានបង្ហាញអំពីការខួចខាតផល
ប្រយោជន៍ ឬការទាមទារសំណងប៉ុន្មាននៅឡើយ។

សូមបញ្ជាក់ថា មុនពេលប្ដឹង Apple ក្រុមហ៊ុន Somaltus ក៏ធ្លាប់បានប្ដឹងបណ្ដាក្រុមហ៊ុន ដូចជា
Asus, Lenovo, Samsung, Sony និង Toshiba ផងដែរ ទាក់ទឹននឹងកម្មសិទ្ធិបញ្ហា។

បើទោះជាមិនទាន់មានផលិតផល ឬឧបករណ៍ណាមួយរបស់ Somaltus ដែលប្រើប្រាស់បច្ចេក
វិទ្យាសាកថ្មល្បឿនលឿន ប៉ុន្តែ Apple ក៏ត្រូវភ័យខ្លាចចំពោះការប្ដឹងនេះ ព្រោះថា នេះមុន
Somaltus ក៏បានឈ្នះក្ដីក្នុងការប្ដឹង Ford និង Nissan ផងដែរ។

ប្រែសម្រួល ៖ បុត្រា


Tags: Apple Somaltus ប្ដឹង Somaltus ប្ដឹង Apple