តាមប្រភពព័ត៌មានមួយ ដែលគេទើបតែទទួលបានពីកូរ៉េខាងត្បូង Note 3 របស់ Samsung នឹង
បំពាក់នូវស៊េរី Chip Snapdragon 800 ថ្មីបំផុតរបស់ Qualcomm ជំនួសឲ្យការប្រើប្រាស់ Chip
Octa Exynos។
បើសិនរឿងនេះ គឺជាការពិត នោះព័ត៌មានចចាមអារាមដែលថា Samsung កំពុងតែជួបបញ្ហាក្នុង
ការផលិតស៊េរី Chip Octa 5 គឺជាការពិតហើយ។ ជាក់ស្តែង ប្រភពមួយចំនួនទៀតបានឲ្យដឹងថា
ហេតុផលដែលប្រើប្រាស់ chip Qualcomm ដល់ Note 3, Samsung បានឲ្យដឹងថា chip Qualcomm
វាខ្លាំងជាង និងមានតំលៃផលិត ក៏ថោកជាងផងដែរ។
ស៊េរី chipset Snapdragon 800 បំពាក់នូវ CPU Krait 400 មានល្បឿនឡើងដល់ 2,3 GHz។ វាក៏
មានបំពាក់នូវក្រាហ្វិក Adreno 33 ដែលមានសមត្ថភាព Support នូវ Video គុណភាព 4K។ ក្រៅ
ពីនេះ ស៊េរី Chip នេះនៅបំពាក់កូន chip LTE ជំនាន់ថ្មី ដែលមានសមត្ថភាព Support ការដោន
ឡូត (download) ល្បឿន 300 Mb/s និង upload ល្បឿន 75 Mb/s។
រូបភាពតំណាង
ក្រៅពីនេះ Samsung Galaxy Note 3 ត្រូវបានចចាមអារាមថា នឹងប្រើអេក្រង់ទំហំ 6 inch Super
AMOLED, RAM 2 GB, camera 13 megapixel និងមានប៊ិច S Pen មកជាមួយ។ តាមការសន្និដ្ឋាន
ផលិតផលនេះ នឹងបង្ហាញខ្លួននៅព្រឹត្តិការណ៍ UNPACK ក្នុងពិព័រណ៌ IFA នៅឯទីក្រុង Berlin ខែ
កញ្ញា ខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ Zng