CamNews

ទូរស័ព្ទ 

Foxconn ៖ iPhone 7 Plus នឹងមិនមានកាមេរ៉ាគូ

ក្រុមហ៊ុន Apple ប្រហែលជានឹងធ្វើឱ្យអ្នកគាំទ្រ មានការមិនសប្បាយចិត្ត ខណៈដែលមានព័ត៌
មានមួយ ចេញផ្សាយថា កាមេរ៉ាគូនឹងមិនមានវត្តមាននៅ iPhone 7 Plus ។

យោងតាមអត្ថបទមួយដែលចុះផ្សាយនៅលើបណ្ដាញសង្គម Weibo របស់ចិន ដែលយោងតាម
ប្រភពព័ត៌មានពីក្រុមហ៊ុន Foxconn ឱ្យដឹងថា Apple កំពុងតែជួបបញ្ហាធំទាក់ទឹននឹងបច្ចេកទេស
ក្នុងអំឡុងបំពាក់កាមេរ៉ាគូ សម្រាប់ iPhone 7 Plus ដូច្នេះ Apple ក៏សម្រេចចិត្តមិនបំពាក់កាមេរ៉ា
គូដូចដែលអ្នករាល់គ្នារំពឹងទុកកន្លងមក។

iPhone 7 Plus នឹងមិនមានកាមេរ៉ាគូ ?

គូររំលឹកថា មុននេះ iPhone 7 Plus ត្រូវបានគេជឿថា នឹងប្រើកាមេរ៉ាគូ ដែលមានទំហំ 12
megapixel រួមនឹងមុខងារទប់ទល់នឹងរំញ័រ OIS និង optical zoom 2-3x។ ដូច្នេះ វាជារឿងដែល
គួរសោកស្ដាយ បើសិនកាមេរ៉ាគូ មិនត្រូវបានបំពាក់នៅលើ iPhone 7 Plus ព្រោះថា មុខងារ
ទាំងនេះ គឺជាការប្ដូរផ្លាស់ដ៏ធំក្នុងប្រវត្តិសាស្ដ្ររបស់ Apple។

នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន Apple បានធ្វើឱ្យអ្នកគាំទ្រខកចិត្ត ទាក់ទិន
នឹងបញ្ហាបច្ចេកទេស។ កាលពីឆ្នាំ ២០១៤ ក៏មានការខកចិត្តម្ដងរួចមកហើយ ខណៈមានព័ត៌
មានជាច្រើន សង្កត់ធ្ងន់ថា iPhone 6/6 Plus នឹងត្រូវបានបំពាក់អេក្រង់​ Sapphire។ ប៉ុន្តែ ចុង
ក្រោយ ក្រុមហ៊ុន Apple បានបោះបង់អេក្រង់ប្រភេទនេះ ដោយមូលហេតុដូចគ្នានេះដែរ។

តាមគម្រោង iPhone 7 Plus នឹងបង្ហាញខ្លួននៅខែកញ្ញា ជាមួយនឹងកំណែ iPhone 7 ដែល
មានអេក្រង់តូចជាង។ ព័ត៌មានចចាមអារ៉ាមថ្មីៗនេះ បានឱ្យដឹងថា iPhone 7 Plus នឹងមាន
អេក្រង់ 5,5 inch, RAM 3 GB និងថ្មមានថាមពល 3.100 mAh ដែលប្រើបច្ចេកវិទ្យាបញ្ចូល
ថាមពលមិនបាច់ប្រើខ្សែ និងសាកថ្មល្បឿនលឿន។ល។

ប្រែសម្រួល ៖ បុត្រា


Tags: iPhone 7 Plus កាមេរ៉ាគូ ទូរស័ព្ទ