CamNews

កីឡាអន្តរជាតិ 

អ៊ុយក្រែន-បារាំង ៖ ទុក្ខព្រួយរបស់ក្រុម ម្ចាស់ផ្ទះ

ក្រុមជំរើសជាតិអ៊ុយក្រែនមានប្រៀបជាងគូប្រកួតត្រង់លេងក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែក្រុម
ជំរើសជាតិបារាំងត្រូវបានគេវាយតំលៃខ្ពស់ជាង។

ក្រោយពីការពន្យារពេលការប្រកួតអស់ជិតមួយម៉ោង ព្រោះតែមានភ្លៀងធ្លាក់ខ្លាំង ក្រុមទាំងពីរបាន
ធ្វើការវាយសំរុកគ្នាទៅវិញទៅមកនៅក្នុងតង់ទីមួយ តែក្រុមដែលមានប្រៀបជាងបន្តិចគឺក្រុមជំរើស
ជាតិបារាំង។ ប៉ុន្តែក្រុមទាំងពីរមិនមានក្រុមណាមួយអាចរកគ្រាប់បាល់នាំមុខបានឡើយ បើទោះជា
មានឱកាសស៊ុតបាល់បញ្ចូលទីច្រើនយ៉ាងណាក៏ដោយ។

គ្រាប់បាល់នាំមុខរបស់ Menez កីឡាករជំរើសជាតិបារាំង

ចូលដល់តង់ទី 2 ក្រុមទាំងពីរនៅតែបន្តការវាយសំរុកគ្នាដដែលនៅដើមនាទីដំបូង ប៉ុន្តែអ្វីដែលខុស
គ្នាគឺបារាំងធ្វើការវាយសំរុកមានប្រសិទ្ធិភាពជាង ដោយរកបានគ្រាប់បាល់ពីរគ្រាប់នាំមុខអ៊ុយក្រែង
នៅនាទីទី53 ដោយកីឡាករ Menez និង នាទីទី56 ដោយកីឡាករ Cabaye ហើយនេះក៏ជាលទ្ធផល
រហូតដល់ចប់ការប្រកួតផងដែរ៕

Video Highlight Goals Ukraine Vs France

លទ្ធផល៖ អ៊ុយក្រែន-បារាំង (0-2)
រកបានគ្រាប់បាល់៖ Menez 53', Cabaye 56'
កីឡាករចូលប្រកួត៖

ដោយ៖ ណាណូ
ប្រភព៖ 24h

 


Tags: ukraine france euro 2012 sports