CamNews

យល់ដឹង 

តើបញ្ហាអ្វីខ្លះដែល បុរសៗតែងតែព្រួយបារម្ភ អំពីការរួមភេទ?

១-រកទិញស្រោមអនាម័យ៖ ការពិតដែលអ្នកដឹង គឺថាអ្នកត្រូវតែទិញ ស្រោមអនាម័យ នេះមាន
ន័យថា អ្នកកំពុង តែគិតអំពីសុវត្ថិភាពនៃការ រួមភេទ ហើយនោះគឺជាជំហាន មួយដ៏ត្រឹមត្រូវ។ ការ
ដែលមិនអាច ទិញអ្វីបាន ចូរចងចាំ ថាការ រួមភេទដោយមិនមានសុវត្ថិភាព អាចនឹងបង្កទៅជាជំងឺ
ជា ច្រើនដូចជា ជំងឺអេដស៍ដែល អាចនឹងធ្វើឲ្យអ្នក ស្លាប់ បាន។ រឿងនោះគួរតែផ្តល់ឲ្យអ្នកនូវទំនុក
ចិត្តដែល អ្នកត្រូវតែទិញ ស្រោមអនាម័យមកប្រើ និងថែរក្សាអ្នក និង ដៃគូអ្នកកុំឲ្យឆ្លង ជំងឺពីការរួម
ភេទបាន។

២-ការរួមភេទដោយដៃ៖ នេះគ្រាន់តែជំនឿមិន ត្រឹមត្រូវមួយចំនួនតូច ប៉ុណ្ណោះដែលទាក់ទងនឹង
ការរួមភេទ ដោយ ដៃ។ ចំពោះចម្លើយគឺមិនមែន នោះទេ ការរួមភេទដោយដៃ មិនអាចធ្វើឲ្យអ្នក
លែង មានកូនបានទេ ទោះបី ជាអ្នកធ្វើ វាច្រើនដងយ៉ាងណា ក៏ដោយ។ វាគឺជាមធ្យោបាយដ៏ល្អ
បំផុត ក្នុងការយល់ដឹងអំពី រាងកាយរបស់អ្នក ហើយ វាអាចមាន ទម្លាប់មួយប្រកបដោយ សុខភាព
ផងដែរ។

៣- នៅកម្លោះបរិសុទ្ធ៖ បុរសភាគច្រើននឹងមិនដែលប្រាប់មិត្តភក្តិ ឬដៃគូរួមភេទខាងស្រី របស់គេ
ថាពួកគេមិន ដែលរួមភេទ ទាល់តែសោះនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានភាព
បរិសុទ្ធ មិនមែនជាអារម្មណ៍ មួយត្រូវអៀនខ្មាស នោះទេ។ តាមការពិត មនុស្សស្រីភាគច្រើន នឹង
និយាយលើកទឹកចិត្តខ្លួនថា ពួកគេគឺជាមនុស្ស ដំបូងហើយសម្រាប់អ្នក។

៤- មិនត្រៀមខ្លួនទុកជាមុន៖ នេះគឺជារឿងដែលមិនគួរឲ្យជឿមួយផ្សេងទៀត ប៉ុន្តែបុរសក៏អាចមាន
អារម្មណ៍ថា មាន សម្ពាធទៅលើការរួមភេទដែរ នៅពេលពួកគេមិនទាន់ត្រៀមខ្លួនរួច។ ប្រសិនបើ
អ្នកមិនទាន់ត្រៀមខ្លួនទេ ចូរ ប្រាប់ ឲ្យត្រង់ៗទៅ។ ជំនួសឲ្យការបដិសេធន៍របស់អ្នក ដៃគូអ្នកនឹង
គោរពតាមភាពស្មោះត្រង់របស់អ្នក ហើយនាង នឹងរងចាំរហូតដល់អ្នកត្រៀមខ្លួនរួច។

៥-ខ្លាចខាងស្រីមិនចង់រួមភេទ ៖ ប្រសិនបើដៃគូខាងស្រីរបស់អ្នក កំពុងតែមានអារម្មណ៍ ថាមាន
សម្ពាធ ឬត្រូវបាន បង្ខំ ឲ្យរួមភេទនៅពេលនាង មិនទាន់នឹងត្រៀមខ្លួនផងនោះ វានឹងមិនអាចបំ
ពេញបំណង ដល់អ្នកបានទេ។ ដូច្នេះចូរ ផ្តល់ឲ្យនាងនូវគម្លាតមួយ និងយល់ដឹងពីតម្រូវការ របស់
នាង និងរង់ចាំឲ្យនាងត្រៀមខ្លួន រួចសិនទៅ។ ការរង់ចាំប្រហែលជារឿងល្អសម្រាប់អ្នក។

៦-ខ្លាចខាងស្រីមិនឈានដល់កំពូល៖ ខណៈដែលអ្នកអាច ឬមិនអាចបំពេញបំណងដល់ នាងបាន
វាមិនអាស្រ័យ ទៅលើថាអ្នកត្រូវ រួមភេទឲ្យ បានច្រើនដងនោះទេ។ ការដែលអ្នកទាំងពីរ មានទំនាក់
ទំនងផ្លូវកាយ និងផ្លូវចិត្តកាន់តែ យូរ ហើយការសប្បាយរបស់នាងគឺ ជារឿងសំខាន់សម្រាប់អ្នកផ្ទាល់
ដែរ អ្នកគួរតែមិនចាំបាច់គិតអំពី រឿងនេះ ទៀតទេ។

៧-ខ្វាយខ្វល់ពីទំហំប្រដាប់ភេទ៖ ការដែលអ្នកធ្លាប់ឮនេះ គឺជារឿងត្រឹមត្រូវ។ ទំហំមិនមែនជា ដំ
ណោះស្រាយ ដ៏ ធំមួយដែលអ្នកត្រូវតែដឹង ថានឹងធ្វើ អ្វីនោះទេ។ ការដែលមានរូបសម្បត្តិដ៏ ល្អនឹង
មិនអាចធ្វើឲ្យអ្នកក្លាយ ទៅជាដៃគូ រួមភេទដ៏ល្អបានទេប្រសិន បើអ្នកមិនដឹងពីរបៀបធ្វើ ឲ្យដៃគូអ្នក
សប្បាយចិត្តផងនោះ។ សរសៃប្រសាទដែលមាន រំញោចខ្លាំងបំផុត គឺស្ថិតនៅខាងក្រៅ ទ្វារមាស
ដូច្នេះអ្នកអាចផ្តល់ការសប្បាយ ដល់ដៃគូខាងស្រីរបស់អ្នកបាន ទោះបីជាលិង្គរបស់ អ្នកតូចក៏ដោយ។
ហើយអ្វីដែលអ្នកមានមិនគ្រប់គ្រាន់ ហេតុអ្វីបានជាអ្នកមិនព្រមគួបផ្សំជាមួយនឹងជំនាញ របស់អ្នកទៅ!!!

៨-រួមភេទពេលខាងស្រីមករដូវ៖ កាលណាអ្នកទាំងពីរួមភេទ ជាមួយគ្នាកាន់តែមាន ផាសុខភាពកាន់
តែយូរ ក្នុងពេលនាងមករដូវ វាគ្មានហេតុផលអ្វីដែលអ្នកមិនអាច រួមភេទបាននោះទេ។ ចំពោះចម្លើយ
គឺមិនមាន អ្វីទាស់ ខុស នោះទេ វាប្រហែលជាមានបញ្ហារញ៉េរញ៉ៃ បន្តិចបន្តួចប៉ុន្តែនោះគឺ ជាជម្រើស
ផ្ទាល់ខ្លួនរបស់អ្នក។ ចូរប្រាកដថា អ្នក បានរួមភេទដោយមាន ការការពារួចហើយ ដូច្នេះអ្នកមិនអាច
ឆ្លងជំងឺ តាមការរួមភេទបានទេ។

៩-ខ្លាចខាងស្រីកុហក៖ ប្រសិនបើដៃគូខាងស្រីរបស់អ្នកពិត ជាមិនទាន់ទទួលបានចំនុច កំពូលមួយ
ទេ ប៉ុន្តែនាង កំពុង តែកុហក វាមានឱកាសតិចតួចណាស់ ដែលអ្នកនឹងអាចដឹង អំពីរឿងនេះ។ ទោះ
បីជាយ៉ាងណាក៏ដោយ ជំនួស ឲ្យការថប់អារម្មណ៍ថា នាងកំពុងតែកុហក ឬមិនមែននោះ អ្នកគួរតែ
បារម្ភឲ្យបានច្រើនអំពីការ ប្រាកដថានាងរីករាយ ចំពោះ ខ្លួនឯងដែរឬក៏អត់។ ចូរនិយាយប្រាប់នាង
អំពីអ្វីដែលធ្វើឲ្យនាងមានអារម្មណ៍ល្អ និងអ្វីដែលអ្នកត្រូវតែ ធ្វើដើម្បី ជួយឲ្យនាងទទួលបានចំនុច
កំពូល។ កាលបើអ្នកធ្វើអ្វីៗឲ្យនាងសប្បាយចិត្តកាន់តែច្រើន អ្នកនឹងមិនចាំបាច់ បារម្ភថានាងកុហក
នោះទេ។

១០-ខ្លាចប្រដាប់ភេទរបស់ខ្លួនមិនអាចទៅរួច ៖ ការគិតអំពីការបរាជ័យគឺ ជាមធ្យោបាយមួយគង់
តែ កើតមានទេ ។ ចូរធ្វើឲ្យអារម្មណ៍ស្ងប់ បន្ធូរអារម្មណ៍ និងរីករាយជាមួយនឹងការរួមភេទ របស់
អ្នកដោយមិន បាច់បារម្មណ៍អំពី អាកប្បកិរិយារបស់ អ្នកឡើយ។ ជាមួយគ្នានេះដែរ ចូរចៀសវាង
ការទទួលទានស្រាច្រើនពេក មុនពេលរួមភេទ ព្រោះវាអាចនឹង ធ្វើឲ្យលិង្គអ្នកមិនអាចងើបឡើង
បានជាបណ្តោះអាសន្ន៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Some problems men worry General knowledge health lifestyle