CamNews

ទូរស័ព្ទ 

ពិសោធភាពរឹងមាំរបស់ iPhone 7 ដោយពូថៅ Nokia 3310

ការពិសោធភាពរឹងមាំរបស់ iPhone 7 ត្រូវបានគេធ្វើឡើងជាបន្តបន្ទាប់ ហើយលើកនេះ គឺគេ
យកទូរស័ព្ទ Nokia 3310 មកធ្វើជាពូថៅដើម្បីដំទៅលើស្មាតហ្វូន iPhone 7។

iPhone 7 ទប់ទល់​ជាមួយពូថៅ Nokia 3310

ការពិសោធនេះ បានបង្ហាញថា iPhone 7 ពិតជាមានភាពរឹងមាំ ព្រោះរូបរាងរបស់វានៅដដែល
លើកលែងតែកញ្ចក់ការពារកាមេរ៉ាក្រោយត្រូវបែក បន្ទាប់ពីទទួលរងការ “វាយប្រហារ” ពីពូថៅ
Nokia 3310។

កញ្ចក់ការពារកាមេរ៉ាក្រោយរបស់ iPhone 7 ត្រូវបែក

ចំណែកពូថៅដែលជាទូរស័ព្ទ Nokia 3310 ដែលល្បីថារឹងមាំ ក៏ត្រូវបែកគែមខាងក្រោម។

ដើម្បីកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

ដោយ ៖ បុត្រា
ប្រភព ៖ Youtube


Tags: iPhone 7 ពិសោធ Nokia 3310