CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកប្រើ Firefox អាចត្រូវគេលួចទិន្នន័យ តាមរយៈផ្ទាំងឃោសនា ដោយសារកំហុសបច្ចេកទេស

ថ្មីៗនេះ កំហុសផ្នែកការពារសុវត្ថិភាពដ៏ធំមួយ ត្រូវបានរកឃើញនៅលើកម្មវិធីរុករកគេហទំព័រ
Firefox នៅពេលអ្នកប្រើប្រាស់ចុចចាំផ្ទាំងឃោសនាជាភាសារុស្ស៊ី។ ប្រការដែលគួរនិយាយ
នោះគឺ តាមរយៈផ្ទាំងឃោសនានេះ ហែកឃើរ អាចលួចយកហ្វាលរបស់អ្នកប្រើប្រាស់ ហើយ
ផ្ញើទិន្នន័យនោះ ទៅកាន់ម៉ាស៊ីនមេ ដែលដាក់នៅឯអ៊ុយក្រែន។

តាមការស្រាវជ្រាវ អ្នកប្រើប្រាស់ Windows គឺជាជនរងគ្រោះសំខាន់ពីកំហុសបច្ចេកទេសនេះ នៅពេលអ្នកប្រើប្រាស់ស្វែងរកទិន្នន័យផ្ទៃក្នុងនៅលើ Firefox។

ចំណែកនៅលើកម្មវិធីរុករកគេហទំព័រ Lunix ក៏ទទួលផលអាក្រក់ប្រហាក់ប្រហែល។ រីឯអ្នក
ប្រើប្រាស់កុំព្យូទ័រ Mac ហាក់ដូចមិនទទួលរងការវាយប្រហារនេះ ប៉ុន្តែ ប្រការនេះក៏មិនមាន
ន័យថា អ្នកប្រើប្រព័ន្ធប្រតិបត្តិការ OS X នឹងមិនត្រូវរងផលអាក្រក់ពីកំហុសនេះនោះទេ។

បច្ចុប្បន្ន តំបន់ដែលទទួលរងបញ្ហាខាងលើ កំពុងតែរីករាលដាលទៅលើបណ្ដាជនដែលប្រើ
ភាសារុស្ស៊ី។ ប៉ុន្តែ ការរាលដាលនេះ អាចនឹងបន្តទៅកាន់តំបន់ផ្សេងៗពីនេះ ព្រោះថា ពេល
ខ្លះ អ្នកប្រើប្រាស់បែរជាចង់ស្វែងយល់អំពីកំហុសឆ្គងផ្នែកសុវត្ថិភាពនេះ។

នៅចំពោះមុខបញ្ហានេះ តំណាងរបស់ Mozilla ផ្ដល់យោបល់ថា មុននឹងមានដំណោះស្រាយ
ល្អបំផុត អ្នកប្រើប្រាស់ឯកជន ត្រូវតែបន្ទាន់សម័យ Firefox ឡើងទៅកំណែ 39.0.3 ថ្មីបំផុត
ចំណែកអ្នកជំនួញ គឺត្រូវប្រើកំណែ 38.1.1។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider


Tags: Firefox​ Russia Windows hacker