CamNews

បច្ចេកវិទ្យា 

ហេតុអ្វី Facebook គ្មានប៊ូតុង "Dislike" តោះទៅមើលបំណកស្រាយ លោក Mark Zuckerberg ទាំងអស់គ្នា

ព័ត៌មានអន្តរជាតិ ៖ មានធ្លាប់ឆ្ងល់ដែរឬទេ ថាតើ ហេតុអ្វីបានជា គ្មានប៊ូតុង "Dislike" នៅលើបណ្តាញ ទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក ? គូររំឮកថា នេះគឺជាប្រយោគសំនួរ មាន   ការចោទសួរច្រើនជាង គេបំផុត ចំពោះស្ថាបនិក ហ្វេសប៊ុក លោក Mark Zuckerberg ។

ថ្លែងនៅក្នុងកម្មវិធីសំនួរចម្លើយថ្ងៃនេះ ពាក់ព័ន្ធនឹងហ្វេសប៊ុក នៅឯសាល Facebook លោក Zucker- berg គូសបញ្ជាក់អោយដឹងថា អ្នកដឹងទេ បច្ចុប្បន្នភាព ពួកយើងកំពុងតែ នឹកគិតពីកត្តា នេះ គឺ​ប៊ូតុង Dislike លើបណ្តាញសង្គមមួយនេះ ។ លោកបានលើកឡើងបន្តអោយដឹងថា អាចនឹង   មានជម្រើស ផ្សេងៗទៀតដ៏ច្រើន ជូនចំពោះតែប្រើប្រាស់ ដើម្បីធានាអោយបាន នូវការបញ្ចេញ  អារម្មណ៍របស់ពួក គេមានលក្ខណៈពេញលេញ និងអស់ពីចិត្ត ឆ្លើយតបទៅរបកគំហើញ ទៅ   លើ រាល់ការ បង្ហោះឡើង ទាំងអស់ នៅលើ ទំព័រ Facebook ។

ជាការលើកឡើង ក្រោយពីកំណត់សម្គាល់នូវការចុចប៉ូតុងចូលចិត្ត   Like button គឺជាប្រការ បង្កភាព ងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការបង្ហាញអារម្មណ៍វិជ្ជមាន    បាន ភ្លាមៗ ក៏ប៉ុន្តែ Like button អាច នឹងមិនដើរតួនាទីចំគោលដៅ នោះទេ បើសិនណា អ្នកប្រើប្រាស់ចែករំលែក រឿងទុក្ខសោក ។

ជាការពិត នៅលើទំព័រហ្វេសប៊ុក អ្នកប្រើគ្រប់គ្នា តែងតែបង្ហោះឡើង នូវ រូបភាព ក៏ដូចជា Status គ្រប់ រូបភាព និងគ្រប់រសជាតិ ដូចជា វប្បធម៌ សង្គម សេដ្ឋកិច្ច សប្បាយ    រីករាយ និងកើតទុក្ខជាដើម ក្នុង នោះ ជាញឹកញាប់ ក្រុមមនុស្សមួយចំនួន បានធ្វើសេចក្តីរាយការណ៍    មកក្រុមការងារ យើងខ្ញុំអោយ ដឹងថា ពួកគេមិនមានភាពសុខស្រួលនៅក្នុងចិត្តនោះទេ សម្រាប់     កា រចុច ប៉ូតុង Like វិនាទី ពួកគេ បង្ហោះផ្សាយជាសាធារណៈ នូវរូបភាព បាត់បង់មនុស្សជាទីស្រឡាញ់ ឬក៏ Status ពិបាកចិត្តជាដើម។

ផ្តល់នូវឱកាស ក៏ដូចជា ឥទ្ធិពលច្រើនជម្រើសច្រើនទៀត ដល់អ្នកប្រើប្រាស់ក្នុងការបញ្ចេញអារម្មណ៍ ពិតអោយកាន់តែច្រើនទៀតនោះ គឺវាមានឥទ្ធិពល និងប្រសិទ្ធកាន់តែទ្វេដង ស្ថាបនិក ហ្វេសប៊ុក សរ បញ្ជាក់បន្ថែម ។ ក៏ប៉ុន្តែ ពួកយើងត្រូវតែធ្វើការសិក្សា អោយបានច្បាស់    និង ស៊ីជម្រៅ នៅក្នុងផ្លូវត្រូវ មួយ ស្តីពី ចំនុចនេះផ្ទាល់តែម្តង ។

គួររំឮកថា លោក Zuckerberg ក៏បានឆ្លើយប្រយោគសំនួរមួយចំនួន  ផ្សេង ទៀត ទាក់ទិនទៅនឹង ការ បង្កើនប្រសិទ្ធស្រាវជ្រាវ នៅក្នុងហ្វេសប៊ុក និង គោលនយោបាយ    ហ្វេស ប៊ុក នាឱកាស បើកកម្មវិធី សំនួរចម្លើយ នៅឯសាលប្រជុំ មានទីតាំងនៅការិយាល័យកណ្តាល Facebook ផ្ទាល់តែម្តង ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news World news Breking news Unt news Iraq Obama US USA Facebook Mark Zuckerberg