ប្រសិនបើយកប្រាក់ទាំងអស់ដែលលោក Bill Gate រកបានប្តូរទៅជាក្រដាសប្រាក់ ១ ដុល្លាវិញ
នោះចំនួនក្រដាសប្រាក់ទាំងអស់នោះគឺអាចយកទៅធ្វើជាវិថីមួយភ្ជាប់ពីភពផែនដីទៅដល់ភព
ព្រះច័ន្ទបាន។ នេះគឺជាភាពអស្ចារ្យមួយក្នុងចំណោម ៩ ចំណុចដែលទាក់ទងនឹងទ្រព្យសម្បត្តិ
ដ៏មហាសាលរបស់លោក Bill Gates, ជាស្ថាបនិកអ្នកបង្កើតឡើងនូវក្រុមហ៊ុន Microsoft ។
១. លោក Bill Gates អាចរកប្រាក់ចំណូលបានចំនួន ២៥០ ដុល្លាអាមេរិកក្នុងមួយវិនាទី ប្រហែល
២០ លានដុល្លាអាមេរិកក្នុងមួយថ្ងៃ និងប្រហែល ៧,៨ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។
២. ប្រសិនបើលោក Bill Gates ជ្រុះប្រាក់ចំនួន ១ ដុល្លា នោះគាត់នឹងមិនរើសវិញទេ ព្រោះអាចនឹង
ចំណាយពេល ៤វិនាទី ដែលប្រហែល ១០០០ ដុល្លាអាមេរិកដែលគាត់អាចរកបានមកវិញ។
៣. ប្រាក់បំណុលរបស់អាមេរិកជំពាក់បរទេសគឺចំនួនប្រហែល ៥,៦២ ពាន់ពាន់លានដុល្លាអាមេរិក។
តែប្រសិនបើទុកអោយលោក Bill Gates ជាអ្នកសងជំនួសវិញនោះ នោះគាត់ចំណាយពេលមិនដល់
១០ ឆ្នាំផង។
៤. លោក Bill Gates អាចបរិច្ចាគវិភាគទានសប្បុរសចំនួន ១៥ ដុល្លាអាមេរិកទៅអោយមនុស្ស
គ្រប់គ្នាបាននៅលើផែនដីយើងនេះ និងថែមទាំងអាចសល់ក្នុងដៃរបស់គាត់ចំនួន ៥លានដុល្លា
អាមេរិកទៀតផង។
៥. Michael Jordan គឺជាកីឡាករដែលមានប្រាក់បៀរវត្សខ្ពស់បំផុតនៅក្នុងប្រទេសអាមេរិក។
ហើយប្រសិនបើកីឡាកររូបនេះមិនចំណាយលើអ្វីសោះ និងរក្សាទុកទាំងស្រុងនូវប្រាក់ចំណូល
ប្រមាណជា ៣០ លានដុល្លាអាមេរិកក្នុងមួយឆ្នាំនោះ គឺត្រូវរង់ចាំរហូតដល់គាត់មានអាយុបាន
២២៧ ឆ្នាំទើបអាចកា្លយជាអ្នកមានដូចលោក Bill Gates នាពេលបច្ចុប្បន្ននេះ។
៦. ប្រសិនបើលោក Bill Gates ជាប្រទេសជាតិមួយវិញនោះ នោះគាត់គឺជាប្រទេសអ្នកមានមួយស្ថិត
ក្នុងលំដាប់ទី ៣៧ នៅលើផែនដីយើងនេះ។
៧. ប្រសិនបើយកប្រាក់ទាំងអស់ដែលលោក Bill Gate រកបានប្តូរទៅជាក្រដាសប្រាក់ ១ ដុល្លាវិញ
នោះចំនួនក្រដាសប្រាក់ទាំងអស់នោះគឺអាចយកទៅធ្វើជាវិថីមួយភ្ជាប់ពីភពផែនដីទៅដល់ភពព្រះ
ច័ន្ទបាន។ និងដើម្បីអាចធ្វើវិថីមួយភ្ជាប់ពីផែនដីទៅភពព្រះច័ន្ទដោយក្រដាសប្រាក់ ១ដុល្លានេះបាន
នោះគឺត្រូវចំណាយរយៈពេលរហូតដល់ ១៤០០ ឆ្នាំនិងប្រើប្រាស់យន្តហោះប្រភេទ Boeing 747 ចំ
នួន ៧១៣ គ្រឿងដើម្បីផ្ទុកប្រាក់ទាំងអស់នោះ។
៨. ឆ្នាំនេះលោក Bill Gates មានអាយុបាន ៥៤ឆ្នាំហើយ។ ឧបមាថាប្រសិនបើគាត់រស់នៅបានតែ
៣៥ ឆ្នាំទៀត នោះគាត់ត្រូវចាយប្រាក់ចំនួន ៦,៧៨ លានដុល្លាអាមេរិកក្នុងមួយថ្ងៃ ទើបអស់ប្រាក់
ដែលគាត់រកបាននៅពេលបច្ចុប្បន្ននេះ។
៩. ប្រសិនអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Microsoft Windows អាចទទួលបានប្រាក់ចំនួន ១ដុល្លា
អាមេរិកនៅរៀងរាល់លើក ដោយសារការគាំងម៉ាស៊ីនកុំព្យូទ័រ ដោយកំហុសនៃប្រព័ន្ធប្រតិបត្តិការ នោះក្រុមហ៊ុនរបស់លោក Bill Gates នឹងត្រូវដួលរលំក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ៕
ប្រភព៖ Tiin
ដោយ៖ រស្មី