CamNews

កីឡាអន្តរជាតិ 

Argentina បើកឆាកយក ៣ ពិន្ទុបន្ទាប់ពីឈ្នះ Bosnia (មានវីដេអូហាយឡាយ)

ក្រុមដែលទស្សនិកជន ចូលចិត្តដែល មានកីឡាករ Messi លេងអោយនោះ ទីបំផុត បានចាប់ផ្តើម ប្រកួតទីមួយ របស់ខ្លួនហើយដោយ Argentina ប៉ះជាមួយនិង Bosnia នៅក្នុងពូល F ដែលធ្វើនៅ កីឡាដ្ឋាន Estadio do Maracana មានអ្នកអ្នក ចូលទស្សនា ៧៤៧៣៨ នាក់ ។



ការប្រកួត ចាប់ផ្តើម មិនទាន់បាន ក្តៅសាច់ដុំផង ស្រាប់តែនៅនាទីទី ៣ កីឡាកររបស់ Bosnia ធ្វើ អោយមានកំហុស ចូលទីខ្លួនឯង ធ្វើអោយ Argentina នាំមុខមុន ។ ការប្រកួត ក៏កើតមានភាព តានតឹង រហូតដល់ បញ្ចប់តង់ទី ១ ក្នុងលទ្ធផល​ Argentina ១ ទល់ ០ Bosnia ។ ចូលមកដល់តង់ ទី​ ២ ក្រុម Argentina មិនងាយ និងគ្រប់គ្រង បាល់លើក្រុម Bosnia ប៉ុន្មានឡើយ ហើយក្រោយ មក Messi កីឡាករដែល ទស្សនិកជនចូលចិត្ត បានមានឱកាស ស៊ុតចូលមួយគ្រាប់ នៅនាទីទី ៦៥ ។ ការប្រកួត រាងស្ងាត់ជាងមុន រហូតដល់ ចុងតង់នាទីទី ៨៤ ទៅហើយបាន ខាងក្រុម Bosnia សងបានមួយគ្រាប់វិញ ដោយកីឡាករ Vedad ។ ចប់ការប្រកួត Argentina ចាប់យក ៣ ពិន្ទុបន្ទាប់ ពីឈ្នះលើ Bosnia ក្នុងលទ្ធផល ៣ ទល់ ០ ៕


ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football argentina bosnia world cup