ក្រោយរយៈពេលមួយថ្ងៃ បន្ទាប់ពីក្រុមហ៊ុន Sony បានចាប់បញ្ចាំងខ្សែភាពយន្ដ Interview ជាផ្លូវ
ការ បណ្ដាញ Playstation Network របស់ Sony និង Xbox Live របស់ Microsoft ក៏ត្រូវបាន
hacker “វាយកំទេច”។
ថ្មីៗកន្លងទៅនេះ បណ្ដាញ Playstation Network របស់ Sony និង Xbox Live របស់ Microsoft
ទើបត្រូវបានវាយប្រហារផ្នែក DDoS ។ ការវាយលុកនេះ ត្រូវបានធ្វើឡើងក្នុងឱកាសបុណ្យណូ
អែល ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់អ្នកប្រើប្រាស់បណ្ដាញទាំងពីរខាងលើ។
បញ្ហាដែល Microsoft និង Sony មានពាក់ព័ន្ធនឹងខ្សែភាពយន្ដដែលបង្កឱ្យមានភាពចម្រូងចម្រាស់
Interview នាំឱ្យសាធារណជនយល់ថា hacker ដែលបានវាយប្រហារ គឺមកពីប្រទេសកូរ៉េខាង
ជើង។ ក៏ប៉ុន្ដែ ក្រោយពីបញ្ហាបានកើតឡើង ក្រុម hacker ដែលមានឈ្មោះថា Lizard Squad បាន
ចេញមក ទទួលខុសត្រូវចំពោះការវាយប្រហារទាំងពីរលើក។
នៅលើទំព័រ Twitter ក្រុម Lizard Squad ប្រកាសថា នឹងឈប់វាយប្រហារ រហូតដល់សារដែលពួក
ខ្លួនលើកឡើង ត្រូវបានផ្សព្វផ្សាយទូលំទូលាយ។ យោងតាមក្រុមអ្នកជំនាញការ ការវាយប្រហារ
ខាងលើ អាចគ្រាន់តែជាគោលដៅមួយ ដើម្បីជួយពង្រីកឥទ្ធិពល និងភាពល្បីល្បាញរបស់ Lizard
Squad តែប៉ុណ្ណោះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ globalnews/nbcnews