CamNews

ទូរស័ព្ទ 

អ្នកប្រើ iPhone ចូរប្រយ័ត្ន!! វាយលេខកូដសម្ងាត់ ខុសតែ ១០ ដង នោះទិន្នន័យក្នុងទូរស័ព្ទ នឹងត្រូវបាត់បង់

បច្ចេកវិទ្យា ៖ គួរបញ្ជាក់ថា បើសិនអស់លោកអ្នក ជាបេក្ខភាពដែលយកចិត្តទុកដាក់ខ្លាំងទៅរាល់ ទិន្នន័យឯកជនរបស់អស់លោកអ្នក ដែលមាននៅក្នុង Device iPhone នោះ Featuresខាងក្រោម នេះពិតជាអាចជួយអស់លោកអ្នកបាន ដោយមិនអោយអ្នកដទៃ លុក លុយទិន្នន័យឯកជនរបស់ អ្នកបានទេ ក្នុងករណីដែលលោកអ្នកបានបាត់បង់ទូរស័ព្ទដៃរបស់ខ្លួន ។

ពោល Feature "Erase Data" គឺជា Feature មួយសម្រាប់  ទូរស័ព្ទ iPhone ដែលនឹងអនុញ្ញាតឲ្យ iPhone របស់អស់លោកអ្នក លុបចោលទិន្នន័យក្នុងទូរស័ព្ទដៃ ទាំងស្រុង ក្នុងករណីជនណាមួយ មិនមែនជាម្ចាស់ទូរស័ព្ទដៃ ប៉ុន្តែព្យាយាមវាយលេខកូដសម្ងាត់ខុស ដល់ទៅ ១០ ដង ។ Feature មួយនេះ លោកអ្នកអាច Enable ទៅបាន ដើម្បីធានាឲ្យបាន​ថា ទិន្នន័យរបស់អស់លោកអ្នក នឹង មិនធ្លាក់ដល់ដៃជនអាក្រក់   មួយចំនួន  ឧទាហរណ៍ ទូរស័ព្ទ  របស់លោកអ្នក ត្រូវបានបាត់បង់ ។ ដូច្នេះ ដើម្បីជ្រាបកាន់តែច្បាស់ ពីរបៀប Disable និង Enable Erase Data នៅក្នុងទូរស័ព្ទដៃ IOS របស់លោកអ្នក មានតែតាមដានទស្សនាទាំងអស់គ្នា ៖

១, នៅលើ Device iPhone ឬ iPad ត្រូវបើក Settings រួចជ្រើសរើសយក Passcode ប៉ុន្តែ បើ De- vice ដែលមាន Touch Id នោះលោកអ្នកត្រូវជ្រើសយក Touch ID & Passcode’

២, បន្ទាប់មក ត្រូវជ្រើសយក ‘Erase Data’ រួចទាញចំនុចបៃតង ទៅជា On

៣, នោះលោកអ្នក នឹងទទួលបាន ផ្ទាំងមួយបញ្ជាក់ ពី Feature ‘Erase Data’ ដោយលោកអ្នក ត្រូវជ្រើសរើស  ពាក្យថា Enable ជាការស្រេច ។


*បញ្ជាក់  ៖  ចូរចាំថា នៅពេលដែលលោកអ្នកសម្រេចជ្រើសរើសយក ‘Erase Data’ ហើយនោះ កាល បើជនណាមួយដែលពុំមែនជា ម្ចាស់ទូរស័ព្ទដៃ​ ព្យាយាមវាយលេខកូដសម្ងាត់ដល់ទៅ ១០ ដង នោះទូរស័ព្ទដៃរបស់អស់លោកអ្នក នឹងលុបចោលទិន្នន័យទាំងស្រុង ពីក្នុងទូរស័ព្ទ៕


ប្រែសម្រួល ៖ តារា

ប្រភព ៖ ioshacker


Tags: iPhone passcord iPhone 6s iPhone 6 plus