CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្រើយន្តហោះ drone ដើម្បីតាមដានប្រពន្ធដែលមានសហាយ ចុងក្រោយគ្រួសារត្រូវបែកបាក់ (វីដេអូ)

ប្ដីប្រពន្ធមួយគូដែលបានរស់នៅជាមួយគ្នារយៈពេល ១៨ឆ្នាំ បានត្រូវបញ្ចប់ បន្ទាប់ពីប្ដីបានប្រើ
យន្តហោះគ្មានមនុស្សបើក drone ចាប់បានសកម្មភាពប្រពន្ធកំពុងមានសកម្មភាពក្បត់។

អ្នកប្រើប្រាស់ទំព័រ Reddit ដែលមានរហ័សនាមថា "u/ugleee" បានដោះស្រាយបញ្ហាដោយសន្តិ
វិធី នៅពេលសង្ស័យប្រពន្ធថា កំពុងលួចលាក់មានសហាយស្មន់។

"u/ugleee" បានចាប់ផ្ដើមសង្ស័យនៅពេលប្រពន្ធនិយាយថា ខ្លួនត្រូវឆាប់ទៅធ្វើការ កាលពីមុន
នេះ២សប្ដាហ៍។ "u/ugleee" ទទួលបានការហៅទូរស័ព្ទពីមនុស្សចម្លែក ដែលប្រាប់ថា កំពុងតែ
មានបញ្ហាមិនស្រួលកើតឡើង។ "u/ugleee" បានតាមដានប្រពន្ធពីរដង ប៉ុន្តែ គ្មានឃើញអ្វីកើត
ឡើង។

ចុងក្រោយ វិធីឆ្លាតវៃមួយត្រូវបានប្រើប្រាស់ ៖ ប្រើយន្តហោះគ្មានមនុស្សបើក drone ដើម្បីតាម
ដានសកម្មភាពប្រពន្ធពីលើអាកាស។

បន្ទាប់ពីដើរចុះឡើងជុំវិញដងផ្លូវ ប្រពន្ធរបស់ "u/ugleee" បានដើរវាងតាមក្រោយឱសថស្ថានមួយ
កន្លែង ដែលនៅទីនោះ មានរថយន្ត Minivan កំពុងរង់ចាំ។ល។

បុរសជាប្ដី ដែលកំពុងខឹងខ្លាំង បាននិយាយនៅក្នុងវីដេអូថា “បើសិនអ្នកមើលឱ្យច្បាស់ អ្នកនឹង
ឃើញថា អាពាហ៍ពិពាហ៍រយៈពេល ១៨ឆ្នាំរបស់យើងខ្ញុំ បានធ្លាក់ទៅក្នុងលូដោយរបៀបណា!!”។

នេះអាចជាស្វាមីម្នាក់ដ៏គួរឱ្យអាណិត ឬវាក៏អាចជាល្បិចឃោសនារបស់ក្រុមហ៊ុនយន្តហោះគ្មាន
មនុស្សបើកណាមួយក៏ថាបាន។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Thenextweb


Tags: យន្តហោះគ្មានមនុស្សបើក drone តាមដានប្រពន្ធ