CamNews

ព័ត៌មានបច្ចេកវិទ្យា 

រកឃើញភព និងព្រះអាទិត្យថ្មី ដូចនឹងភពព្រហស្បតិ៍ និងព្រះអាទិត្យរបស់មនុស្ស

ក្រុមតារាវិទូអន្តជាតិមួយក្រុម បានរកឃើញភពថ្មីមួយ ដូចទៅនឹងភពព្រហស្បតិ៍ (Jupiter)វិល
ជុំវិញផ្កាយមួយ ដែលនេះ ត្រូវគេសង្ឃឹមថា នឹងអាចរកឃើញប្រព័ន្ធព្រះអាទិត្យថ្មី រួមនឹងភព
ជាច្រើនដែលមានដី ដូចភពផែនដី ក្នុងលំហអវកាស។

UPI កាលពីម្សិលមិញចេញផ្សាយថា តាមរយៈទិន្នន័យដែលបានមកពីកែវយឹតតារាសាស្ដ្រ
កំពស់ 3,6 នៅអឺរ៉ុប ក្រុមអ្នកវិទ្យាសាស្ដ្រ កំណត់បានភពមួយដូចទៅនឹងភពព្រហស្បតិ៍។ ភព
ដែលត្រូវគេហៅថា HIP 11915b នេះ វិលជុំវិញព្រះអាទិត្យមួយ ដែលប្រហាក់ប្រហែលនឹង
ប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស។

ភពដែលទើបត្រូវបានរកឃើញនេះ មិនត្រឹមតែមានទម្ងន់ ទំហំ និងសមាសធាតុ ដូចទៅនឹង
ភពព្រហស្បតិ៍នោះទេ តែចម្ងាយពីវាទៅផ្កាយមេរបស់វា ក៏ដូចទៅនឹងចម្ងាយពីភពព្រហស្បតិ៍
ទៅព្រះអាទិត្យដូច្នោះដែរ។ ព្រះអាទិត្យដែលភព "ព្រហស្បតិ៍ទីពីរ" វិលជុំវិញ មានឈ្មោះថា
HIP 11915 នេះ ក៏មានទម្ងន់ និងសមាសធាតុ ដូចព្រះអាទិត្យរបស់មនុស្សលោក។

ប្រការខាងលើនេះ បានធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ដ្រគិតថា ប្រព័ន្ធព្រះអាទិត្យថ្មីនេះ បាន និង
កំពុងវិវត្តជាមួយនឹងបណ្ដាភពដែលមានដី ដែលមានលក្ខណៈដូចភពផែនដី។

គួររំលឹកថា ការសិក្សាស្រាវជ្រាវនានា បានរកឃើញប្រព័ន្ធព្រះអាទិត្យផ្សេងៗជាច្រើន ប៉ុន្តែ
បណ្ដា​ប្រព័ន្ធព្រះអាទិត្យដែលងាយនឹងមើលឃើញបំផុត ហើយត្រូវគេស្វែងយល់បំផុត នោះគឺ
បណ្ដាប្រព័ន្ធព្រះអាទិត្យដែលមានភពធំៗ វិលជុំវិញផ្កាយមេដែលមានគន្លងគោចរតូចចង្អៀត។
បណ្ដាភពធំៗទាំងនោះ អាចបាំងពន្លឺព្រះអាទិត្យរបស់វា ដូច្នេះ គេងាយនឹងពិតជាងាយនឹងមើល
ឃើញច្បាស់ ក៏ប៉ុន្តែ ការរកឃើញភពមួយដែលដូចទៅនឹងផែនដីគឺជាប្រការលំបាក។

កន្លងមកនេះ អ្នកវិទ្យាសាស្រ្ដ បានរកឃើញប្រព័ន្ធព្រះអាទិត្យផ្សេងៗជាច្រើន ប៉ុន្តែ ការរកឃើញភព
មួយដែលមានលក្ខណៈដូចផែនដី គឺជាការលំបាក

តារាវិទូ Megan Bedell មកពីសាកលវិទ្យាល័យ Chicago ថ្លែងថា ៖ "ក្រោយការស្វែងរករយៈ
ពេលពីរទសវត្សរ៍ ចុងក្រោយយើងខ្ញុំក៏រកឃើញបណ្ដាភពដែលមានលក្ខណៈដូចទៅនឹងភព
នានាក្នុងប្រព័ន្ធព្រះអាទិត្យ"៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techtimes


Tags: Megan Bedell HIP 11915 Jupiter ភព ព្រហស្បតិ៍ រកឃើញភពថ្មី