កម្មវិធីរុករក គេហទំព័រ Microsoft Edge មានល្បឿនលឿនជាង Google Chrome ដល់ទៅ ១១២
ភាគរយ ណ៍នេះបើយោងតាមឧបករណ៍វិភាគរបស់ Apple និង Google។
Chrome កំពុងតែជាកម្មវិធីរុករកគេហទំព័រដែលត្រូវបានគេនិយមប្រើច្រើនជាងគេ នាបច្ចុប្បន្ន
ហើយបើតាមស្ថិតិរបស់ StatCounter Chrome កំពុងកាន់កាប់អតិថិជនចំនួន 49,65%។ ប៉ុន្តែ
Microsoft Edge ដែលជាកម្មវិធីរុករក គេហទំព័រ ថ្មី កំពុងសម្ដែងចេញនូវភាពខ្លាំងក្លារបស់ខ្លួន
ជាង Google Chrome។
Gabe Aul ប្រធានក្រុមនៃផ្នែក Windows Insider កាលពីពេលថ្មីៗនេះ បានប្រកាសឱ្យដឹងអំពី
លទ្ធផល benchmark របស់ Microsoft Edge ដែលជាកម្មវិធីរុកគេហទំព័រ សម្រាប់ Windows 10។
Gabe Aul ឱ្យដឹងថា Microsoft Edge មានល្បឿនលឿនជាង Google Chrome ។ ប៉ុន្តែ អ្វីដែលគួរ
ឱ្យចាប់អារម្មណ៍បំផុត នោះគឺ Microsoft បានប្រើប្រាស់ឧបករណ៍ benchmark របស់ Apple និង
Google ៖ Edge ត្រូវបានពិសោធដោយ Google Octane និង Apple JetStream រួមនឹង WebKit
Sunspider របស់ Apple។
ជាក់ស្ដែង មានល្បឿនលឿនជាង Google Chrome 112% ពេលគេពិសោធដោយ WebKit
Sunspider លឿនជាង 11% ពេលវាស់ស្ទង់ដោយ Google Octane និង 37% ពេលពិសោធ
ដោយ Apple JetStream។
បើសិនលទ្ធផលនេះគឺជាការពិត នោះ Microsoft Edge នឹងក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នក
ប្រើប្រាស់ Window ។ នេះគឺជាមូលហេតុមួយដែលគួរឱ្យចង់សាកល្បងប្រើប្រាស់ Windows 10
នាពេលខាងមុខ។
Windows 10 នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ដោយមិនគិតថ្លៃ សម្រាប់អ្នកប្រើ Windows 7 និង
Windows 8៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider