CamNews

ទូរស័ព្ទ 

Galaxy S7 និង Galaxy S7 Edge ធ្លាក់ថ្លៃខ្លាំង នៅលើផ្សារអនឡាញ

កំពូលស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge គឺជាស្មាតហ្វូនដែលរក្សាតម្លៃបានយូរបំផុត
របស់ Samsung ព្រោះថា ទូរស័ព្ទនេះនៅតែស្ថិតក្នុងប្រភេទលំដាប់ខ្ពស់ គ្រឿងម៉ាស៊ីនខ្លាំងក្លា
និងមានរូបរាងស្រស់ស្អាត។ ក៏ប៉ុន្តែ ថ្មីៗនេះ Galaxy S7 និង Galaxy S7 Edge បានចាប់ផ្ដល់
ធ្លាក់ថ្លៃនៅទីផ្សារអាមេរិក។

យោងតាម Gsmarena នៅលើប្រព័ន្ធលក់រាយតាមអនឡាញនៅអាមេរិក ដូចជា B&H បានបញ្ចុះ
តម្លៃ Galaxy S7 Edge មកនៅត្រឹម ៥៥០ដុល្លារអាមេរិក (រយៈពេលនៃការលក់បញ្ចុះតម្លៃ កំណត់
ត្រឹមថ្ងៃទី១ខែធ្នូ) ចំណែកនៅផ្សារ Walmart គេឃើញថា Galaxy S7 បានបញ្ចុះតម្លៃនៅត្រឹម ៥៥០
ដុល្លារ។

មុននេះ តម្លៃរបស់ Galaxy S7 នៅក្នុងទីផ្សារអាមេរិក គឺ ៦៧០ដុល្លារ។ គេបានដឹងថា ស្មាតហ្វូន
ដែលត្រូវបានលក់បញ្ចុះតម្លៃនេះ គឺជាបណ្ដាកំណែស៊ីមពីរ និងប្រើឈីប Exynos 8890 របស់
Samsung។

ដោយឡែក នៅលើផ្សារ Amazon អតិថិជនអាមេរិក ត្រូវរង់ចាំដល់ថ្ងៃទី ៧ខែធ្នូខាងមុខ ទើបអាច
ទិញ Galaxy S7 (ប្រើឈីប Snapdragon 820) ដែលមានតម្លៃ ៥១០ដុល្លារ។

នេះអាចជាដំណឹងល្អសម្រាប់អ្នកនិយមប្រើផលិតផលរបស់ Samsung នៅទូទាំងពិភពលោក
ព្រោះធម្មតា អាមេរិកគឺជាទីផ្សារ “ចាប់ផ្ដើមដំបូង” សម្រាប់ការលក់បញ្ចុះតម្លៃ ហើយក្រោយមក
វានឹង “រាលដាល” ទៅកាន់ប្រទេសផ្សេងៗក្នុងពិភលោក៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Gsmarena


Tags: Galaxy S7 Galaxy S7 Edge ធ្លាក់ថ្លៃ បញ្ចុះតម្លៃ