អ្នកនៅអាស៊ី ភាគច្រើនតែងតែខិតខំរកទ្រព្យទុកអោយកូន ប៉ុន្ដែចំពោះជនជាតិអាមេរិកវិញ
បច្ចុប្បន្ន ពួកមហាសេដ្ឋី បែរជាចូលចិត្តបរិច្ចាគទ្រព្យ ជាជាងទុកអោយកូនៗ។
កាលពីឆ្នាំ ២០០៦ មហាសេដ្ឋី Warren Buffett ធ្លាប់បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាង
ខ្លាំងនៅពេលដែលលោកបានប្រកាសនូវការសម្រេចចិត្តបរិច្ចាគទ្រព្យចំនួន ៩៩% (៣៧
ពាន់លានដុល្លារ)របស់ខ្លួន ទៅអោយមូលនិធិមនុស្សធម៌ The Gates Foundation របស់
លោក Bill Gates។ ចំណែក ស្ថាបនិករបស់ Microsoft ក៏ធ្លាប់បានប្រកាសពីការបរិច្ចាគ ២៨
ពាន់លានដុល្លាររបស់ខ្លួនទៅអោយមួលនិធិគាំពារអ្នកមានជម្ងឺរបេង និងអេដស៍នៅអាហ្វ្រិក
ផងដែរ។
កាលពីពេលថ្មីៗនេះ មហាសេដ្ឋីនៅអូស្ដ្រាលី ឈ្មោះ Gina Rinehart បានប្រកាសថា "កូនៗ
របសខ្លួន ខ្វះសមត្ថភាព និងបទពិសោធ ក្នុងការគ្រប់គ្រងការងារពាណិជ្ជកម្ម និងការទទួល
មរតក។
ការស្រាវជ្រាវថ្មីៗនេះរបស់ U.S. Trust បានបង្ហាញថា សេដ្ឋីប្រមាណជា ៥០% ប៉ុណ្ណោះ
ដែលយល់ថា ការទុកទ្រព្យសម្បតិអោយកូនគឺជារឿងសំខាន់។ ចំណែកសេដ្ឋីចំនួន ១ភាគ
៣ អះអាងថា ការយកទ្រព្យទៅធ្វើកិច្ចការមនុស្សធម៌វាប្រសើរជាងទុកអោយកូនៗ។ ហេតុ
អ្វីបែរជាយ៉ាងនេះ?
មូលហេតុដំបូង ប្រហែលជាអ្នកមានទាំងនោះចង់អោយកូនៗរបស់ពួកគេយល់ដឹងពីតម្លៃ
របស់ស្រទាប់អ្នកមានមធ្យមដូចពុកម្ដាយរបស់ខ្លួន។ ពួកគេចង់អោយកូនៗ ត្រូវតែរៀនតស៊ូ
ក្នុងជីវិត ធ្វើការដោយយកចិត្ដទុកដាក់ ទ្រាំនឹងបរាជ័យ និងរកឃើញភាពរីករាយនៅពេល
បានជោគជ័យ។
មួយវិញទៀត គ្រួសារអ្នកមានជាច្រើនយល់ថា កូនៗរបស់ខ្លួននឹងមិនមានសមត្ថភាពក្នុងការ
គ្រប់គ្រង និងចាត់ចែងទ្រព្យដ៏ច្រើនបែបនេះនោះទេ ដោយសារពួកគេមិនមានបទពិសោធ។
Keith Banks ប្រធានរបស់ ក្រុមហ៊ុនស្រាវជ្រាវ U.S. Trust ថ្លែងថា ៖ “ការស្រាវជ្រាវរបស់
យើង បានអោយដឹងពីការផ្លាស់ប្ដូរការយល់ឃើញ ក៏ដូចជាឥរិយាបថរវាងវ័យនិមួយៗ ដែល
នេះអាចកើតឡើងដោយសារបទពិសោធផ្ទាល់ខ្លួន និងប្រតិកម្មរបស់សង្គមចំពោះសេដ្ឋកិច្ច
ជាក់ស្ដែង”៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD