CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Android One តម្លៃ ១០០ដុល្លារ របស់ Google មានអេក្រង់ ៤,៥ inch មេរ៉ា ៥ MP បង្ហាញខ្លួន

ស្មាតហ្វូនដំបូងដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android One (ជាប្រព័ន្ធប្រតិបត្តិមួយ ដែល
ត្រូវបានអភិវឌ្ឍឡើង សម្រាប់ទីផ្សារទូរស័ព្ទតម្លៃទាប ដូចជាក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍជា
ដើម) ទើបត្រូវបានក្រុមហ៊ុន Google ឧទ្ទេសនាម នៅឥណ្ឌា។

ក្រុមហ៊ុន Google បានសហការណ៍ជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនចំនួន ៣ របស់ប្រទេសឥណ្ឌា
រួមមាន Micromax, Spice និង Karbonn ដើម្បីបង្កើតស្មាតហ្វូន ដំណើរការដោយប្រព័ន្ធប្រតិបត្តិ
Android One ដែលមានតម្លៃប្រហែល ១០០ ទៅ ១១៥ ដុល្លារអាមេរិក ប៉ុន្ដែ វាប្រើប្រាស់គ្រឿង
ម៉ាស៊ីនលំដាប់ល្អគួរសម ដូចជាអេក្រង់ 4,5 inch, RAM 1GB, កាមេរ៉ា ក្រោយ 5 MP និងកាមេរ៉ា
មុខ 2 MP , ប្រូសេសឺរ quad core 1.3 GHz របស់ MediaTek, ប្រើស៊ីម ២ និងរន្ធ microSD ។

ស្មាតហ្វូន ប្រើ Android One នេះ មានច្រើនភាសា និងមានមុខងារជាច្រើន សម្រាប់ទីផ្សារក្នុង
ស្រុក (ឥណ្ឌា)។ Google ក៏បានបំពាក់កំណែ YouTube ពិសេស អនុញ្ញាតឱ្យទាញយកវីដេអូ
ដើម្បីអាចមើលបានតាមចិត្ត បំណងកាត់បន្ថយប្រាក់ចំណាយទៅលើអ៊ីនធឺរណែត។

ស្មាតហ្វូនដំបូងដែលដំណើរការដោយប្រព័ន្ធ Android One នេះ នឹងត្រូវបានដាក់លក់ ក្នុងតម្លៃ
ប្រហែលទាបជាង ១១៥ ដុល្លារអាមេរិក ប៉ុណ្ណោះ។

ដូចទៅនឹងបណ្ដាស្មាតហ្វូន Nexus លំដាប់ខ្ពស់ ទូរស័ព្ទឆ្លាតវៃ Android One តម្លៃទាប ក៏នឹង តែងតែទទួលបានការគាំទ្រដោយយកចិត្តទុកដាក់បំផុតពី Google ក្នុងការបន្ទាន់សម័យនូវប្រព័ន្ធ
ដំណើរការថ្មី។ ប្រការនេះ នឹងជួយឱ្យបណ្ដាស្មាតហ្វូនតម្លៃទាប អាចប្រើប្រាស់សេវាកម្ម និងមុខ
ងារថ្មីៗរបស់ Google ។

បន្ទាប់ពី ឥណ្ឌា ក្នុងឆ្នាំនេះ Google ក៏នឹងចែកចាយ ស្មាតហ្វូន Android One តម្លៃទាបនេះ ទៅ
កាន់បណ្ដាទីផ្សារកំពុងអភិវឌ្ឍ ដូចជា នៅក្នុងតំបន់ អាស៊ី ដែលក្នុងនោះ មាន ឥណ្ឌូនេស៊ីហ្វីលី
ពីន ប្រទេសប៉ាគីស្ថាន ប្រទេសស្រីលង្កា បង់ក្លាដែស និងប្រទេសនេប៉ាល់ ជាដើម។ល។

Google ក៏បានឱ្យដឹងថា បណ្ដាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ ដូចជាក្រុម​ហ៊ុន HTC, Asus, Acer,
Panasonic, Lenovo រួមនឹងក្រុមហ៊ុនផលិត ឈីប Qualcomm ក៏នឹងចូលរួមក្នុងគម្រោង Android
One របស់ Google ។ ដូច្នេះ គេសង្ឃឹមថា ស្មាតហ្វូនតម្លៃទាប (១០០ ដុល្លារអាមេរិក) នឹងមាន
វត្តមាននៅគ្រប់ទីផ្សារ ក្នុងពិភពលោក ពិសេសគឺបណ្ដាប្រទេសក្រីក្រ ដែលពលរដ្ឋមានប្រាក់
ចំណូលទាប៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena


Tags: Android One Google India