CamNews

ទូរស័ព្ទ 

iPhone 7 នឹងមានពណ៌ចំនួន ៥ សម្រាប់ជ្រើសរើស

ក្រៅពីបួនពណ៌ដូចទៅនឹង iPhone 6s និង iPhone SE ក្រុមហ៊ុន Apple អាចនឹងបន្ថែមពណ៌ខ្មៅ
ងងឹតសម្រាប់ស្មាតហ្វូនជំនាន់ថ្មី ដែលនឹងបង្ហាញខ្លួននៅដើមខែកញ្ញា។

ព្រឹត្តិការណ៍បង្ហាញខ្លួនរបស់ iPhone នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ៧កញ្ញា ហើយព័ត៌មានលេច
ធ្លាយអំពីផលិតផលនេះ នៅតែបង្ហាញខ្លួនជាបន្តបន្ទាប់។ លើកនេះ គេហទំព័រ Mac Otakara របស់
ជប៉ុន បានបង្ហោះរូបថតបង្ហាញថា iPhone 7 និង 7 Plus នឹងមានពណ៌ដល់ទៅ ៥ខុសគ្នា គឺមិន
មែនមានតែបួនពណ៌ដូច iPhone SE និង iPhone 6s, 6s Plus នោះទេ។

រូបភាព​នេះត្រូវបានគេជឿថា ជាប្រអប់ iPhone ដែលមានកាស​គ្មានខ្សែនៅខាងក្នុង

ទន្ទឹមនឹងពណ៌ប្រាក់ ប្រផេះ រ៉ូសហ្គូល និងពណ៌លឿង គន្លឹះដាក់ស៊ីមរបស់ iPhone ជំនាន់ថ្មី ថែម
ទាំងមានពណ៌ខ្មៅរលើប។ មុននេះ ព័ត៌មានជាច្រើនយល់ថា Apple នឹងយកពណ៌ខ្មៅងងឹតមក
ជំនួសពណ៌ប្រផេះងងឹតដែលមានចាប់តាំងពីជំនាន់ iPhone 5 ។

ចំណែកប្រភពព័ត៌មានពីចិន បានឱ្យដឹងថា កាសរបស់ iPhone 7 និង 7 Plus នឹងជាប្រភេទគ្មាន
ខ្សែ។ កាសទាំងនេះ មានរូបរាងចម្លែក បើធៀបនឹងកាស Ear Pods ជំនាន់មុនរបស់ Apple ។ រូប
ភាពបែកធ្លាយបង្ហាញថា iPhone ជំនាន់ថ្មី នឹងបំបាត់ចោលនូវរន្ធដោតកាស 3,5 mm តែវាប្រើរន្ធ
lightning ដើម្បីជំនួស ឬប្រើកាស Bluetooth។

ចំណែកគេហទំព័រជំនាញខាងផលិតផលរបស់ Apple គឺ 9to5mac បានឱ្យដឹងថា កាសគ្មានខ្សែ
សម្រាប់ iPhone របស់ Apple ត្រូវបានដាក់ឈ្មោះថា AirPods ដើម្បីកុំឱ្យច្រឡំកាសមានខ្សែ Ear
Pods។ យ៉ាងនេះក្ដី គេមិនទាន់ដឹងច្បាស់ថា កាសគ្មានខ្សែនឹងមកជាមួយ iPhone 7 និង 7 Plus ដែរ
ឬអត់នោះទេ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ businessinsider


Tags: iPhone 7 ៥ពណ៌ ពណ៌