CamNews

ទូរស័ព្ទ 

Acer Liquid Z410 តម្លៃ ១២៩អឺរ៉ូ ប្រើ Android និងឈីប 64-bit ត្រូវ​បាន​ឧទ្ទេស​នាម

ថ្មីៗនេះ ក្រុមហ៊ុន Acer ទើបតែបានឧទ្ទេសនាមស្មាតហ្វូនតម្លៃទាបរបស់ខ្លួន នោះគឺ  Liquid Z410
ដំណើរការដោយប្រព័ន្ទប្រតិបត្តិ Android ហើយតាមគម្រោង វានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍
CES 2015។

Acer Liquid Z410 គឺជាឈ្មោះពេញរបស់ស្មាតហ្វូនខាងលើនេះ ដែលវាមានអេក្រង់ ៤,៥អ៊ិន្ឈ៍ qHD
540x960 pixel ប្រើប្រូសេសឺរ MediaTek MT6732 កម្រិត 64-bit ។ Acer Liquid Z410 ប្រើកាតក្រា
ហ្វិក ARM Mali-T760 និងមានប្រព័ន្ធ LTE Category 4 ។ ទន្ទឹមនឹងនេះ ស្មាតហ្វូននេះ ក៏បំពាក់
កាមេរ៉ាក្រោយ ៥មេហ្គាភិចសេសល រួមនឹងភ្លើង flashLED ចំណែកកាមេរ៉ាមុខ ២មេហ្គាភិចសេល។

Acer Liquid Z410 ក៏ត្រូវបានបំពាក់ប្រដាប់បំពងសម្លេងកាមេរ៉ាមុខ តាមបច្ចេកវិទ្យាសម្លេងរបស់
DTS Studio និងអាចហៅចេញចូល បានដល់ទៅ ជិត ៦ម៉ោង និងដំណើរការដោយមិនមានការ
ហៅចេញចូល រយៈពេល ៤០០ម៉ោង។ យោងតាម Phonearena ស្មាតហ្វូននេះ នឹងត្រូវបានដាក់
លក់ក្នុងតម្លៃ ១២៩អឺរ៉ូ ប្រហែល ១៥៥ដុល្លារអាមេរិក (៦៣០.០០០រៀល)។

តាមគម្រោងការ Acer Liquid Z410 នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ CES 2015 ដែលនឹង
ប្រារព្ធឡើងនៅ Las Vegas នាថ្ងៃស្អែក។ Acer Liquid Z410 ក៏នឹងត្រូវបានដាក់លក់ជាដំបូង នា
ចុងខែកុម្ភៈ នៅអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក មុនពេលបង្ហាញខ្លួនលើទីផ្សារផ្សេងៗក្នុងពិភព
លោក៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonearena/ Gsmarena


Tags: Acer Liquid Z410 Acer Liquid Z410 ស្មាតហ្វូនតម្លៃទាប